​សម័យ​ឥលូវពិតជាពិបាក! ​បាត់ខ្លួនម៉ែឪ​តាម​​រក ការពិត​នាង

ខេត្ត​កំពង់ស្ពឺ ៖ ​ក្មេង​ស្រី​ជា​សិស្សសាលា​ ដែល​​​​បាត់​ខ្លួន​ខណៈ​​​ទៅ​សាលា​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​នោះ​ ពេល​នេះ​ត្រូវ​​​បា​រក​ឃើញ​ហើយ​ គឺ​នាង​មិន​ត្រូវ​បាន​​ចាញ់បោក​ជនខិលខូច​ណា​ម្នាក់​នោះ​ទេ​ ​ការពិត​​នាង​បាន​​រត់​តាម​សង្សា​របស់​នាង​ ដែល​ទាក់ទង​គ្នា​ជា​យូរ​មក​​ហើយ​។

ការភ្ញាក់ផ្អើល គឺបន្ទាប់​ពី​ឪពុក​ម្តាយ​ដាក់​ពាក្យ​បណ្តឹង សុំ​​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្វែងរក​កូនស្រី ​ដែល​បាត់​ខ្លួន ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ​តុលា ​២០១៦​រួច​មក ក​ម្លាំ​​ង​នគរបាល​ស្រុក ក៏​​បាន​ទាក់ទង​គ្នា​ជា​ប្រ​ព័ន្ធ​​គ្រប់​បណ្តា​ស្រុក​ទូ​ទាំង​ខេត្ត​ រួច​មក​នគរបាល​ប៉ុស្តិ៍ឃុំ​ព្រះ​ស្តែ​ បាន​ចុះ​ទៅ​នាំ​នាង​និង​សង្សា​​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ ហើយ​រាយការណ៍​មក​នគរបាល​ស្រុក​ភ្នំស្រួច​ ដែល​ម្ចាស់​ករណី​ ដើម្បី​ទៅ​នាំ​យក​នាង​ត្រឡប់​មក​វិញ​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​លោក​អនុសេនីយ៍ឯក​ពៅ​ នឿ​ន ​ជា​អធិការរង​នគរបាល​ស្រុក​ភ្នំ​ស្រួច​ និង​​ត្រូវជា​ឪពុកមា​របស់​ក្មេង​ស្រី​ខាងលើ ​។

លោក​​បានបញ្ជាក់​​តាម​ទូរស័ព្ទ​ ​នៅព្រឹក​ថ្ងៃ​ទី​១៣​ តុលា​ នេះ​ថា ​ក្មួយ​របស់​លោក (ក្មេងស្រីដែលបាត់)​ ​បាត់​ខ្លួន ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១​តុលា​ ពេល​ដែល​ទៅ​រៀន​នោះ ​ពេល​នេះ​រក​ឃើញ​វិញ​ហើយ ​បន្ទាប់​ពី​លោក​បាន​សហការ​ជាមួយ​បណ្តា​ស្រុក​ និង​ប៉ុ​ស្តិ៍​​រដ្ឋបាល
​ទូ​ទាំង​ខេត្តកំពង់ស្ពឺ ​​។

​លោក​ថា​ ក្មួយ​របស់​លោក​មិន​បាន​ចាញ់បោក​ជ​នខិលខូច​នាំ​យក​ទៅ​លក់​នោះ​ទេ ​គឺ​នាង​បាន​ទៅ​តាម​មិត្ត​ប្រុស​របស់​នាង​​នៅ​ភូមិ​ឈូកស​ ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ហើយ​បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​របស់​សមត្ថកិច្ច​យើង ​ខាង​ប៉ុស្តិ​រដ្ឋបាល​ព្រះ​ស្រែ​ បាន​ទៅ​ហៅ​នាង​និង​មិត្ត​ប្រុស​មក​កាន់​ប៉ុស្តិ៍ ហើយ​រាយការណ៍​មក​លោក​ និង​ឪពុក​ម្តាយ​របស់​នាង ឱ្យ​ទៅ​ទទួលយក​ត្រឡប់​មក​ផ្ទះ​វិញ នៅ​​ព្រឹក​ថ្ងៃ​ទី​១៣ ​តុលា​ ​នេះដែរ ​។

​ក្នុង​នោះ​ ត្រូវបាន​ឪពុក​ម្ដាយ​ខាង​ប្រុស ​ក៏​បាន​ទទួលស្គាល់​ និង​សន្យា​ថា​ ចូល​ស្ដីដណ្ដឹង​រៀប​ការទៅ​​តាម​ប្រពៃណី ។​ ភាគី​ខាង​ប្រុស​ ដែល​ល្បួង​នាង​​យក​ទៅ​នោះ​ ​ត្រូវស្គាល់​ឈ្មោះ​ឈុ​ន ​អាយុ​២៥​ឆ្នាំ ​។

ព័ត៌​​មាន​ដែល​​ទទួល​បាន​ រហូត​ឈាន​ទៅ​ដល់​រក​ឃើញ​ក្មេង​ស្រី​រូប​នេះ ​គឺ​សមត្ថកិច្ច​ទទួល​បាន​តាម​រយៈ​មិត្តភក្តិ​របស់​នាង ​ដែល​បាន​បំ​ភ្លឺ​​ប្រាប់​សមត្ថកិច្ច​ថា​ អ្នក​ទាំង​២​បាន​ទាក់ទង​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ទើប​សមត្ថកិច្ច​កំណត់​អត្តសញ្ញាណ​អ្នក​នាំ​ទៅ​ ហើយ​បាន​រក​ឃើញ​មែន ។ ករណី​នេះ បើ​គ្មាន​ការ​បំភ្លឺ​ពី​មិត្តភក្តិ​របស់​នាង​ទេ ម្ល៉េះ​​មិនដឹង​ថា ​ទៅ​រក​នៅឯណា​ឡើយ​ ។

​មជ្ឈ​ដ្ឋាន​មហាជន​ នាំ​គ្នា​​និយាយ​ថា ​វា​ពិតជា​ពិបាក​ណាស់​ ក្នុង​ការ​ដែល​ចិញ្ចឹម​បីបាច់​កូន​សម័យ​ឥ​ឡូយ​នេះ​ ឪពុក​ម្តាយ​ឃុំ​គ្រង​​បាន​តែ​រូប​កាយ ​ឯ​ចិត្ត​វិញ​​ឃុំគ្រង​មិន​បាន​ឡើយ​ ។ ដូច​ករណី​នេះ​ជាដើម​ឪពុក​ម្តាយ​ មិន​បានដឹង​ថា ​កូន​ទាក់ទង​គ្នា​តាំងពី​ពេល​ណា​ឡើយ​ ទាល់​តែ​​បាត់​កូន​ស្រី ហើយ​មានរឿង​បែប​នេះ​ ទើប​ភ្ញាក់ផ្អើល​តាម​រក ។

គួរ​រំលឹក​ថា ​កាលពី​ព្រឹកថ្ងៃ​ទី​១២ ​តុលា ​​២០១៦ ​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំស្រួច​ បាន​ទទួល​ពាក្យ​បណ្តឹង សុំ​​ឱ្យ​​មាន​អន្តរាគមន៍​រក​កូនស្រី​ដែល​បាត់​ខ្លួន ​កាលពី​ព្រឹក​ថ្ងៃ​ទី១១ ​តុលា ​​២០១៦ ​ខណៈ​រូប​នាង​បាន​ទៅ​សាលារៀន​ជាមួយ​មិត្ត​ ហើយ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ ព្រមទាំង​គ្មាន​ដំណឹង​អ្វី​បន្តិច​សោះ ។

ក្មេង​ស្រី​សិស្សសាលា​ដែល​បាត់​ខ្លួន​នោះ ​​ឈ្មោះ​ហ៊ឹ​ម ចាន់​ណា អាយុ១៧ឆ្នាំ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច មាន​ទីលំនៅ​ភូមិ​ក្រាំង​ខ្ជាយ ឃុំ​តាំង​ខ្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ​។