ពុទ្ធោស្តែងណាស់! យោងម៉ូទ័រឡើង ធ្លាក់​ចុះ​វិញរត់អត់​ទាន់

រាជ​ធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​​បាន​ស្លាប់​​ភ្លាម​ៗ​​នៅ​នឹង​កន្លែង​ ដោយសារ​ការ​យោង​សម្ភា​រ​ទៅ​ជាន់​លើ​មិន​​​​បាន​ប្រយ័ត្ន បណ្តាល​ឱ្យ​​ធ្លាក់​ម៉ូ​ទ័​រ​យោង​​មកត្រូវចំ​​លើ​ក្បាល​ធ្លាយ​ខួរ​​តែម្តង ដែល​ហេតុការណ៍​ដ៏រន្ធត់នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង ០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី១២ ​តុលា ​២០១៦ ស្ថិតនៅ​ចំណុច​ផ្ទះ​កំពុង​សាងសង់​មួយ​កន្លែង ​​ក្នុងភូមិ​ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភពឱ្យ​ដឹងថា ជន​រង​គ្រោះ​​ឈ្មោះចាន់ ខេ​ង ​អាយុ៣៧​ឆ្នាំ ​ជា​កម្មករ​សំណង់ ស្នាក់​នៅ​ទីតាំង​កើតហេតុ ។ ប្រភព​ដដែលបន្ត​​ថា នៅ​មុន​ពេល​​កើតហេតុ ជន​រង​គ្រោះ​បាន​រៀបចំ​បាវស៊ីម៉​ង់​ត៍ ចង​ភ្ជាប់​និង​ខ្សែ​ម៉ូទ័រ ដើម្បី​យោង​ឡើង​​ទៅ​ជាន់​ទី​៣ រួច​​​មាន​កម្មករ​ផ្សេង​ទៀត ​ចុច​ម៉ូទ​រ័​យោង​ឡើង​បាន​ត្រឹម​ជាន់​​ទី​១ ក៏​បាក់​ដាច់​​ទឹក​អ​ន្សា​រ​ធ្លាក់​​​ចុះ​មក​ត្រូវ​ចំ​ក្បាល​ជន​រង​គ្រោះ​​តែ​ម្តង ។