ប្រធានាធិបតីចិន បានមកដល់កម្ពុជាហើយ និពន្ធដោយ : រឿន ភារុន       October-13-2016, 12:32 pm         3

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រធានាធិបតីចិន បានមកដល់កម្ពុជាហើយភ្នំពេញ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានមកដល់កម្ពុជាហើយ។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចលោក ស៊ី ជីនពីង ចាប់ពីថ្ងៃទី១៣-១៤ តុលា។

បើតាមសារព័ត៌មានថ្មីៗ ដែលកំពុងផ្ដិតយករូបភាពនៅអាកាសយាន្តដ្ឋានអន្តរជាតិ មានសិស្សជាង២០០នាក់ ឈចាំទទួលដំណើរទស្សនកិច្ចប្រធានាធិបតីចិន។ ក្រៅពីនេះក៏មានក្រុមអ្នកសារព័ត៌មាន ដែលមកពីគ្រប់ស្ថាប័នជាតិនិងអន្តរជាតិ កំពុងឈត្រៀបត្រា ដើម្បីរងចាំផ្ដិតយករូបភាព ពីដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ដែរ ខណៈដែលកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កំពុងដាក់ពង្រាយរឹតបន្តឹងសន្តិសុខ នៅអាកាសដ្ឋានអន្តរជាតិភ្នំពេញ។

កន្លងមកអ្នកនាំពាក្យ និងជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិលោក គៀត ច័ន្ទថារិទ្ធ បានប្រាប់សារព័ត៌មានថ្មីៗថា កម្លាំងចម្រុះពីជាង ៦ ទៅ៧ពាន់នាក់ ក្នុងនោះ រួមមាន កម្លាំងកងទ័ព នគរបាលជាតិ កងរាជអាវុធហត្ថ និងកម្លាំងកងអង្គរក្សជាដើម ដែលបានសហការគ្នា រឹតបន្តឹងការពារសន្តិសុខប្រធានាធិបតីចិន លោក ស៊ី ជីនពីង។

លោក ស៊ី ជីនពីង នឹងចូលបង្គំគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងចូលសម្ដែងការគួរសមជាមួយព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងជួបពិភាក្សាពាណិជ្ជកម្មជាមួយសម្ដេច ហ៊ុន សែន ផងដែរ។ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិននេះ ធ្វើឡើងក្រោយពីព្រះមហាក្សត្រកម្ពុជា បានទៅទស្សនកិច្ចនៅចិនកាលពីខែ មិថុនា ។

 បើគ្មានអ្វីប្រែប្រួលទេ ក្នុងអំឡុងពេលទស្សនកិច្ចនេះ កម្ពុជា-ចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងពិធីសារមិនតិចជាង២៨នោះទេ ពោលគឺចាប់តាំងពីកិច្ចព្រមព្រៀងដែលសម្ដេច ហ៊ុន សែន បានធ្វើទស្សនកិច្ចនៅចិន តាំងពីឆ្នាំ២០០៤មក។គួរបញ្ជាក់ថា លោក ស៊ី ជិនពីង ធ្លាប់អញ្ជើញមកទស្សនកិច្ចនៅកម្ពុជាម្តងដែរនៅចុងឆ្នាំ២០០៩ ក្នុងពេលលោកបំពេញការងារជាអនុប្រធានាធិបតីចិន៕