កុមារ​ភ្នែក​ឆ្មា​អាយុ​៩​ឆ្នាំ ​អាច​មើល​ពេល​យប់​ឃើញ​ច្បាស់​ចែស

​វា​ជា​រឿង​ដ៏​កម្រ​ជួប​ប្រទះ​នៅ​លើ​ពិភព​លោក ដែល​ភ្នែក​​មនុស្ស​​អាច​​មើល​ឃើញ​ច្បាស់​​នៅ​ទី​ងងឹត ពិសេសនា​​​ពេល​យប់​​អស់​​ពន្លឺ​​។ តែ​​កុមារ​​ជនជាតិ​ចិន​ម្នាក់នេះ​​ បាន​ធ្វើ​ឲ្យ​​​មនុស្ស​ជា​ច្រើន​មិន​​នឹកស្មានដល់​​​ ដោយ​ភ្នែក​របស់​គេ​អាច​មើល​ឃើញច្បាស់​​​ដូច​ថ្ងៃ​​​ ទោះ​ងងឹត​​សូន្យឈឹង។

 

កុមារ​ភ្នែក​ឆ្មា​អាយុ​៩​ឆ្នាំ ​អាច​មើល​ពេល​យប់​ឃើញ​ច្បាស់​ចែស

 

កុមារ​​នេះ​មាន​អាយុ​ ៩​ឆ្នាំ​ រស់​នៅ​​តំបន់​ស្វ័យ័ត​ Guangxi Zhuang មាន​ភ្នែក​ពណ៌​ខៀវ​ពី​កំណើត​គួរ​ឲ្យ​ចាប់​អារម្មណ៍។ កុមារ​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឈ្មោះ​នេះ អាច​អាន​​ និង​សរសេរ​សៀវភៅបាន​​ជា​ធម្មតា​នៅ​កន្លែង​​ងងឹត។​ ភ្នែក​ឆ្មា​ដ៏​អស្ចារ្យ​​របស់​គេ​​ ត្រូវ​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ ​​​​​​រក​ឃើញ​ថា​​ជា​ជំងឺ​កម្រ​ពី​កំណើត និង​​មិន​អាច​ព្យាបាល​បាន​ទេ។ សំណាង​ល្អ ​ជំងឺ​នេះ​មិន​​បង្ក​គ្រោះ​ថ្នាក់​ធំដុំ​​ដល់​សុខភាពឡើយ​ ​​​បែរ​ជា​ធ្វើ​ឲ្យ​កុមារ​​ទទួល​ភ្នែក​ស្អាត​ ​និង​​មាន​សមត្ថភាព​​អាច​មើល​ឃើញ​យប់​ច្បាស់​ល្អ​ទៅ​វិញ៕

 

កុមារ​ភ្នែក​ឆ្មា​អាយុ​៩​ឆ្នាំ ​អាច​មើល​ពេល​យប់​ឃើញ​ច្បាស់​ចែស

 

កុមារ​ភ្នែក​ឆ្មា​អាយុ​៩​ឆ្នាំ ​អាច​មើល​ពេល​យប់​ឃើញ​ច្បាស់​ចែស

 

 

ចុចអាន៖ ​កុមារ​អច្ឆរិយ​បិទ​​ភ្នែក​ជិត តែ​​អាច​មើល​ឃើញ និង​អាន​អក្សរ​បាន

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ People’s Daily