អីយ៉ា Minions ក្លាយ​ទៅ​ជា​តារា​កិត្តិយស​ប្រកាស​ពាន​រង្វាន់​ Oscar ​ភាពយន្ត​គំនូវជីវចល​ល្អ​បំផុត

នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​អូស្កា​នៅ​ថ្ងៃ​នេះ​មនុស្ស​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​ជាមួយ​នឹង​តួ​អង្គ Minion ​ដែល​បាន​ក្លាយ​ទៅ​ជា​តារា​កិត្តិយស​ក្នុង​ការ​ប្រកាស​ពាន​រង្វាន់​អូស្កា​ ភាពយន្ត​គំនូវ​ជីវចល​ល្អ​បំផុត​។

Minion ដែល​គ្រប់​គ្នា​បាន​ឃើញ​​នៅ​លើ​ឆាក​មិនន​មែន​ជា​ការ​ពាក់​ស្រោម​មុខ​នោះ​ទេ តែ​វា​ជា​វីដេអូ​ដែល​គេ​បាន​រៀប​ចំ​ឡើង​សម្រាប់​កម្មវិធី​ពាន​រង្វាន់​ Oscar ឆ្នាំ 2016 ។ ហើយ​ខ្សែភាពយន្ត​គំនូវជីវចល​ដែល​ទទួល​បាន​ពាន​រង្វាន់​គឺ​ជា​ភាពយន្ត​ដែល​ដឹក​នាំ​ដោយ​លោក Gabriel Osorio ដែល​មាន​ចំណង​ជើង​ថា Bear Story។

បន្ថែម​លើ​ពី​នេះ​ តារា​សម្ដែង​ Leonardo DiCaprio ដែល​ធ្លាប់​សម្ដែង​ជា​តួ​ឯក​ប្រុស​ក្នុង​ខ្សែភាពយន្ត​ Titanic បាន​ក្លាយ​ទៅ​​ជា​ម្ចាស់​ពាន​រង្វាន់ Oscar ​តារា​សម្ដែង​ល្អ​បំផុត (Best Actor)៕

វីដេអូ​ដែល​​ត្រូវ​បាន​បង្ហោះ​ចូល​ក្នុង Facebook

Minions are indeed cool….#Oscars #OscarForLeo ….

Posted by on Sunday, February 28, 2016

វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​ចូល​ Youtube ៖

អត្ថបទ ៖ ជលស័យ

  • អីយ៉ា Minions ក្លាយ​ទៅ​ជា​តារា​កិត្តិយស​ប្រកាស​ពាន​រង្វាន់​ Oscar ​ភាពយន្ត​គំនូវជីវចល​ល្អ​បំផុត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:កីឡា
Tags: