ផ្លូវ ​និងហាង​មួយចំនួន​នឹងត្រូវ​បិទ​ដើម្បី​ស្វាគម​លោក​ស៊ីជីនពីង​

ដូច​ដែល​បាន​គ្រោងទុក​ លោកស៊ី​ ជីនពីង​ ប្រធានាធិបតី​នៃសាធារណរដ្ឋ​ប្រជាមានិតចិន​នឹងធ្វើ​ដំណើរទស្សន​កិច្ចផ្លូវរដ្ឋ​មក​ព្រះរាជាណាចក្រកម្ពុជា​រយៈពេល២​ថ្ងៃ ​ដោយគិត​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍ ​ទី១៣នេះ​ ដល់ថ្ងៃ​ទី១៤​ ខែតុលា​ ។​
វត្តមាន​របស់​ប្រធានាធិបតី​ចិន​នៅពេល​នេះ​ ត្រូវបាន​ទស្សនៈ​សាធារណ​ជនខ្មែរ​ទូទៅ​មើល​ឃើញថា​៖ ​គឺជា​បំណង​នៃការ​ចូលមក​រឹ​ត​បន្តឹង​ចំណង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា ​ដែល​ក្នុង​នោះដែរ​របៀប​វារៈ​​ដែល​នឹង​ត្រូវ​ជជែក​គឺទាក់​ទង​នឹង​ការផ្ដល់​ជំនួយ​​មកកាន់​កម្ពុជា​ក្នុង​ចំនួន​ជិត៦០០លាន​ដុល្លារ ​​ដែល​រដ្ឋាភិបាល​ចិន​បាន​សន្យា​ថា​នឹង​ផ្ដល់​ជូន​រដ្ឋាភិបាល​កម្ពុជា​ តាំងពី​ពេល​ដែល​សំណុំ​រឿង​ក្ដីមួយ​ ដែល​ប្រទេស​ហ្វីលីពីន​ដែល​ជាសមាជិក​សមាគមន៍​អាស៊ាន​ បាន​ប្ដឹង​ចិន​ទៅកាន់​តុលាកា​រអន្តរ​ជាតិ​ពីបទ​ឈ្លានពាន​ដែន​សមុទ្រ​របស់ហ្វីលីពីន ​ហើយក៏​ទទួលបាន​ជោគ​​ជ័យ​លើ​ចិននា​ពេលនោះ​ ដែលតម្រូវ​ឱ្យសមាជិក​អាស៊ាន​ទាំងអស់​ចូលរួម​បញ្ចេញ​សេចក្ដី​ថ្លែងការណ៌​ប្រឆាំងចិន ​ប៉ុន្តែកម្ពុជា ​និងឡាវ​បានប្រកាន់​ជំហរ​មិនចូលរួម​​សេចក្ដី​ថ្លែងការណ៍​រួមជា​មួយបណ្ដា​សមាជិក​អាស៊ាន​ដទៃ​​ៗទៀត​នាពេល​ និង​ការស្នើរសុំ​ពីចិន​នូវកញ្ចប់​មូលនីធិ​បន្ទាន់​មួយចំនួន​៣០០លាន​ដុល្លារ​​ដើម្បី​ទ​ប់ទល់​នឹងការ​ធ្លាក់​ចុះតម្លៃ​ស្រូវអង្ករ​សារជាថ្មី​ ។​ សម្រាប់​កម្ពុជា​ ចិនគឺជា​ប្រទេស​ដែល​ងាយ​ស្រួល​ខ្ចីលុយ​បំផុត ​ព្រោះចិន​មិនបាន​ទាមទារ​ ឬបង្ខំ​ដោយ​ដាក់​លក្ខណ្ឌ​ស្មុគស្មាញ​អ្វីដល់​កម្ពុជា​ទេ​ ប៉ុន្ត​យុទ្ធសាស្ត្រ​នេះ​ ត្រូវបាន​គេមើល​ឃើញថា ​ចិន​កំពុង​តែរឹត​ចងសមាជិក​អាស៊ាន​មួយចំនួន​ដូចយ៉ាង​ក​ម្ពុជា​ ឡាវ​ និងភូមា​ជាដើម ​ដើម្បី​កុំឱ្យ​រួមគ្នា​ប្រឆាំង​នឹងខ្លួន​ ។ ​
ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ស៊ីជីនពីង​ នាថ្ងៃនេះ​នឹងតម្រូវ​ឱ្យផ្លូវ​ និងហាង​បើក​អាជីវកម្ម​ទាំងឡាយ​ត្រូវផ្អាក​ដំណើរ​ការទាំងអស់​ក្នុងរយៈ​ពេលខ្លី​នៅតាម​បណ្ដោយ​ផ្លូវសំខាន់​​ៗដែលលោក​ជីនពីង​ ឆ្លងកាត់ ​ជាពិសេស​គឺនៅ​បរិវេណ​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់, ​ស្ថានទូតចិន​, តាមបណ្ដោយ​ផ្លូវម៉ៅសេទុង​, ព្រះនរោត្តម​, ព្រះសុរាម្រឹត​, សហព័ន្ធរុស្ស៊ី​ និង​ផ្លូវព្រះសុធារស ​។​
អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ​ ក្នុងរយៈពេល​ជិត២ថ្ងៃ​នៃដំណើរ​ទស្សនកិច្ច​របស់លោក​ស៊ីជីនពីង​មកកាន់​កម្ពុជា​នាឱកាស​លើកទីពីរនេះ ​លោកនឹង​ចូលទៅ​ក្រាបបង្គំ​គាល់​ព្រះមហាក្សត្រ​ខ្មែរ​នៅម៉ោង​៣​និង​៣០​នាទីរសៀល​,​ បន្ទាប់​មក​ទៅគោរព​វិញ្ញាណក្ខន្ធ​នៅវិមាន​ឯករាជ្យ​ និងចូលជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុនសែន​ ដែលក្នុង​នោះមាន​ពិធីសារ ​និងកិច្ច​ព្រមព្រៀង​ជាង​៣០​នឹង​ត្រូវ​ចុះហត្ថលេខា​ដោយ​ប្រមុខ​រដ្ឋ​ទាំងពីរ ​៕​

ផ្លូវ ​និងហាង​មួយចំនួន​នឹងត្រូវ​បិទ​ដើម្បី​ស្វាគម​លោក​ស៊ីជីនពីង​ផ្លូវ ​និងហាង​មួយចំនួន​នឹងត្រូវ​បិទ​ដើម្បី​ស្វាគម​លោក​ស៊ីជីនពីង​
ដោយ៖ ឈូកស
Cool FM 100.7