អស្ចារ្យមែន សោភ័ណ្ឌវាយអ្នកប្រដាល់ថៃ​ Jamlop Phophan បែកឈាមពេញផ្ទៃមុខ(មានវិដេអូ)

អ្នកប្រដាល់ រឿង សោភ័ណ្ឌ មានស្រុកកំណើតនៅខេត្ត កណ្តាល អាយុ ២៤ឆ្នាំ អាយុ១មែត្រ៦២ ទំងន់៧០គីឡូក្រាម ធ្លាប់ប្រកួត១៤០ដង ឈ្នះ១២៥ដង ចាញ់១២ដងនិងស្មើ២ដង ប្រកួតលើកចុងក្រោយបានយកឈ្នះលើកីឡាករេជនជាតិថៃ ហើយក៏ជាម្ចាស់ខ្សែក្រវ៉ាត់ស្រាបៀរកម្ពុជា និងជាម្ចាស់ខ្សែក្រវ៉ាត់នៅបារាំងផងដែរ ស្ថិតក្នុងក្លឹប ម្កុដរាជសី នៃក្រសួងមហាផ្ទៃ​ គ្រូបង្វឹកលោក ឈិន កាចៃ។

Capture.PNG1

អ្នកប្រដាល់ជើងខ្លាំងប្រចាំព្រះរាជានាចក្រកម្ពុជាយើងគឺ​​ សោភ័ណ្ឌ បានឡើងលើសង្វៀនប្រកួតលក្ខណ:អន្តរជាតិជាមួយអ្នកប្រដាល់ថៃ Jamlop Phophan អាយុ ២៤ឆ្នាំ អាយុ១មែត្រ៦២ ទំងន់៧០គីឡូក្រាមដូចគ្នាប្រកួតបាន១៥១ដង ឈ្នះ៩០ដងចាញ់៤០ដង និងស្មើរ២០ ប្រកួតចុងក្រោយស្មើរ ឡុង សុភី​ ដែលជាកីឡាករប្រចាំប្រទេសយើងផងដែរ។

Capture.PNG3

ការប្រកួតរវាង សោភ័ណ្ឌ​ និង Jamlop Phophan ចាប់បើកឆាកភ្លាមពីទឹក១រហូតដល់ទឹកទី៣ សោភ័ណ្ឌ បានវាយកីឡាករថៃមួយកែងចំកណ្តាលថ្ងះបែកឈាមពេញផ្ទៃមុខ ធ្វើអោយកក្រើកសង្វៀនស្នានីយ៍ទូរទស្សន៍ប៉ុស្ត៍​ អប្សរា​ ដោយសារតែគូរទាំងពីនេះវាយមិនញញើតដៃ និងជើងធ្វើអោយទស្សនិកជនក្រោកឈរឡើងស្រែកហ៊ោលាន់រំពងពេញផ្ទៃសង្វៀនប៉ុស្ត៍អប្សរាទាំងមូល។​

Capture.PNG4

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយហេតុតែជាអ្នកកីឡា Jamlop Phophan (ថៃ)​ មិនចុះញ៉ម សោភ័ណ្ឌទេតស៊ូរហូតដល់ទឹកទី៥ តែត្រូវអជ្ញាកណ្តាលបញ្ឈប់ការប្រកួតដោយសារតែ Jamlop ហូរឈាមមកលើផ្ទៃមុខខ្លាំងពេក។

សូមទស្្សនាវិដេអូនៃការប្រកួតរវាងគួរទាំងពីរនេះដូចតទៅ៖

The post អស្ចារ្យមែន សោភ័ណ្ឌវាយអ្នកប្រដាល់ថៃ​ Jamlop Phophan បែកឈាមពេញផ្ទៃមុខ(មានវិដេអូ) appeared first on CamboSport.