​តាមដាន​តម្លៃ​ Zoomer-X 2017 នៅ​ប្រទេស​វៀតណាម

​​​​​​​នៅ​ទីបំផុត​ម៉ូតូ​ដ៏​ពេញ​និយម​របស់​ក្រុមហ៊ុន​​ហុងដា​ម៉ូដែល​ Zoomer-X ឆ្នាំ​ ២០១៧ បាន​ទៅ​ដល់​ទីផ្សារ​ប្រទេស​វៀតណាម​ហើយ​ ក្រោយ​ពី​បាន​មក​ដល់​ទីផ្សារ​កម្ពុជា​បាន​មួយ​រយៈ។

 

​តាមដាន​តម្លៃ​ Zoomer-X 2017 នៅ​ប្រទេស​វៀតណាម

 

ទាក់​ទង​នឹង​តម្លៃ​របស់​ Zoomer-X ស៊េរី​ថ្មី​នេះ​មាន​ដាក់​លក់​នៅ​ប្រទេស​វៀតណាម​ក្នុង​តម្លៃ​ប្រមាណ​ ៦០ លាន​ដុង (ប្រហែល​ ២ ៦៨៩ ដុល្លារ)។ ក្រៅ​មាន​​​រូបរាង​ខាង​ក្រៅ​រចនា​ថ្មី​សន្លាង​ដោយ​មាន​ជា​ជម្រើស​ពណ៌​ចំនួន​ ៦ ផ្សេង​ៗ​គ្នា​ ផ្នែក​ដទៃ​ទៀត​ដូច​ជា​គ្រោង​ម៉ូតូ​ និង ម៉ាស៊ីន​ នៅ​តែ​ដូច​គ្នា​នឹង​ម៉ូដែល​ឆ្នាំ​មុន។

 

​តាមដាន​តម្លៃ​ Zoomer-X 2017 នៅ​ប្រទេស​វៀតណាម

 

​រំលឹក​ថា​ Zoomer-X ឆ្នាំ​ ២០១៧ បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ប្រទេស​ថៃ​​កាល​ពី​ដើម​ខែ​សីហា ដោយ​មាន​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ ៥៥ ៧០០ បាត (ប្រហែល​ ១ ៦០០)។ ក្រោយ​មក​ទៀត​បាន​រយៈ​ពេល​ជា​ ៣ សប្ដាហ៍​ ក៏​បាន​មក​ដល់​ទីផ្សារ​កម្ពុជា​សន្សឹម​ៗ​ ដោយ​មាន​​តម្លៃ​ប្រហែល​ ២ ៤០០ ដុល្លារ៕​​​

 

ចុច​អាន៖ Kawasaki Z1000SX ២០១៧​ ​ម៉ាស៊ីន​ខ្លាំង​តែ​សំឡេង​ស្ងាត់

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ VNExpress