Tim Cook​ ​ទៅ​ជប៉ុន​លេង​ ​Super Mario​ ​ជា​មួយ​នាយក​ ​Nintendo

ក្នុង​ដំណើរ​ទស្សនកិច្ច​មក​តំបន់​អាស៊ី​ ​ជា​ពិសេស​ប្រទេស​ជប៉ុន​ ​លោក​ ​Tim Cook​ ​បាន​ធ្វើ​ជំនួប​ជា​មួយ​នាយក​ក្រុមហ៊ុន​ ​Nintendo​ ​ហើយ​បាន​លេង​ហ្គេម​ ​Super Mario Run​ ​ជា​មួយ​គ្នា​ខណៈ​ហ្គេម​នេះ​អាច​នឹង​ទាក់​ឲ្យ​ទាញ​យក​ជា​សាធារណៈ​នានា​ចុង​ឆ្នាំ​ ​២០១៦។

 

Tim Cook​ ​ទៅ​ជប៉ុន​លេង​ ​Super Mario​ ​ជា​មួយ​នាយក​ ​Nintendo

លោក Shigeru Miyamoto (ឆ្វេង) ស្ថាបនិក Super Mario 

 

មិន​មាន​ព័ត៌មាន​ច្រើន​ពី​ជំនួប​រវាង​ប្រមុខ​ក្រុមហ៊ុន​យក្ស​ទាំង​ពីរ​នេះ​ទេ​ ​តែ​អ្នក​វិភាគ​អះអាង​ថា​នឹង​មាន​សមិទ្ធផល​ថ្មី​ដ៏​ពិសេស​កើត​ឡើង​ក្រោយ​ក្រុមហ៊ុន​ផ្ដល់​សេវា​កម្សាន្ត​ ​និង​បច្ចេកវិទ្យា​ធំ​ទាំង​ពីរ​នេះ​សហការ​គ្នា។

 

ទន្ទឹម​នឹង​នោះ​មុន​ទៅ​ដល់​ប្រទេស​ជប៉ុន​លោក​ ​Tim Cook​ ​បាន​ទៅ​ប្រទេស​ចិន​ ​ហើយ​បង្ហាញ​ថា​ ​Apple​ ​នឹង​សាងសង់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ផលិតផល​ក្នុង​ប្រទេស​នេះ​នា​ឆ្នាំ​ ​២០១៧៕

 

អាន​បន្ត​ ​៖​ ​តាមដាន​តម្លៃ​ Zoomer-X 2017 នៅ​ប្រទេស​វៀតណាម
អាន​បន្ត​ ​៖​ Apple​ ​ចាយ​ពាន់​លាន​ដុល្លារ ប្តូរ​​ស្ថានីយ​ថាមពល​អង់គ្លេស​ ជា​ការិយាល័យ​កណ្ដាល
អាន​បន្ត​ ​៖​ ក្រវិល​កន្ត្រក​ពិសេស​ អាច​​ទ្រ​​កាស​ AirPods ពេល​ជ្រុះ​ពី​ត្រចៀក​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​appleinsider​