ព្រះនាង សៃ យ៉ា ក្នុងរឿង «ព្រះនាងវ៉ាន់ជូ» អាយុ ៣៧ ឆ្នាំនៅតែស្រស់ស្អាត

6 Videos


តារាសម្តែងស្រីចិន នាង ចាង ហឹង ដែលសម្តែងជាតួម្ចាស់ក្សត្រី សីយ៉ា នៅក្នុងខ្សែភាពយន្តបុរាណភាគចិន គឺរឿង «ព្រះនាងវ៉ាន់ជូ» ក្រៅពីមានទេពកោសល្យសម្តែងបានល្អឥតខ្ចោះហើយនោះ គឺថែមទាំងមានរូប សម្រស់ស្រស់ស្អាតដាច់គេផងដែរ ។
ព្រះនាង សៃ យ៉ា ក្នុងរឿង «ព្រះនាងវ៉ាន់ជូ» អាយុ ៣៧ ឆ្នាំនៅតែស្រស់ស្អាត
នេះជាលើកដំបូងដែលនាងបានសម្តែងជាតួអង្គម្ចាស់ក្ស័ត្រី ចាប់តាំងពីចូល ប្រឡូកក្នុងពិភពសិល្បៈមក ។ បន្ទាប់មកនាងបានសម្តែងរឿងថ្មីមួយទៀត គឺរឿង «នារីពណ៌ផ្កាឈូក» ដោយ សម្តែងជាតួនាង យូលូ ជាតួចិត្តអាក្រក់កាចសាហាវរកគូប្រៀបផ្ទឹមគ្មានធ្វើឲ្យមនុស្សទាំងឡាយស្អប់នាងដល់ឆ្អឹង ។ ប៉ុន្តែនាងសម្តែងបានល្អឥតខ្ចោះតែម្តង ។ ច្រើនឆ្នាំកន្លងមកទៀតស្រាប់តែបាត់មុខនាងពីពិភពសិល្បៈ ហើយ សព្វថ្ងៃនេះនាងបានក្លាយជាម្តាយរបស់កូនស្រី ២ នាក់ រស់នៅជួបជុំក្រុមគ្រួសារយ៉ាងមានសេចក្តីសុខ ហើយថ្វី ត្បិតតែនាងមានវ័យ ៣៧ ឆ្នាំក៏ដោយ ក៏រូបសម្រស់នៅតែស្រស់ស្អាតដដែល ។
ព្រះនាង សៃ យ៉ា ក្នុងរឿង «ព្រះនាងវ៉ាន់ជូ» អាយុ ៣៧ ឆ្នាំនៅតែស្រស់ស្អាត
កាលពីពេលថ្មីៗនេះស្រាប់តែលេចមុខនាងនៅក្នុងខ្សែភាពយន្តម្តងទៀត ដោយលើកនេះសម្តែងជាតួ ម្តាយរបស់យុវជន វ៉ាង ជុនខាយ នៅក្នុងខ្សែភាពយន្តរឿង «លេខសម្ងាត់របស់កំពូលយុវជន» ។ លើកនេះត្រូវ បានអ្នកលេងហ្វេសប៊ុកផ្តល់រហស្សនាមថា ជា «មាតាជាតិ» ។ បច្ចុប្បន្ននេះនាង ចាង ហឹង នៅតែសប្បាយរីករាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជា ហាត់ប្រាណ ដំណើរកម្សាន្ត និងជាពិសេសរស់នៅជួបជុំជាមួយកូនស្រីទាំង ២ នាក់ ៕ គ ឡេង
ព្រះនាង សៃ យ៉ា ក្នុងរឿង «ព្រះនាងវ៉ាន់ជូ» អាយុ ៣៧ ឆ្នាំនៅតែស្រស់ស្អាតព្រះនាង សៃ យ៉ា ក្នុងរឿង «ព្រះនាងវ៉ាន់ជូ» អាយុ ៣៧ ឆ្នាំនៅតែស្រស់ស្អាត

ព្រះនាង សៃ យ៉ា ក្នុងរឿង «ព្រះនាងវ៉ាន់ជូ» អាយុ ៣៧ ឆ្នាំនៅតែស្រស់ស្អាត

  • ព្រះនាង សៃ យ៉ា ក្នុងរឿង «ព្រះនាងវ៉ាន់ជូ» អាយុ ៣៧ ឆ្នាំនៅតែស្រស់ស្អាត已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:សិល្បៈ