តើ​លោក​ស៊ី ជី​ន​ភីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជា​អ្នក​ណា ?

តើ​លោក​ស៊ី ជី​ន​ភីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជា​អ្នក​ណា ?



ភ្នំពេញ​: លោក​ស៊ី ជី​ន​ភីង កើត​នៅ​ខែមិថុនា ឆ្នាំ​១៩៥៣ នៅ​ទីក្រុង​ហ្វូ​ភីង ខេត្ត​សាន​ស៊ី ប្រទេស​ចិន​។

ប្រវត្តិ​ការ​សិក្សា

នៅ​ឆ្នាំ​១៩៧៥-១៩៧៩ ៖ សិក្សា​ថ្នាក់​ជំនាញ​មូលដ្ឋាន​ផ្នែក​វិស្វកម្ម​គីមី​នៅ​សាកលវិទ្យាល័យ ឈី​ង​ហ្វា​។ នៅ​ឆ្នាំ​១៩៩៨-២០០២ ៖ សញ្ញាបត្រ​បណ្ឌិត​ផ្នែក​មនុស្ស​សាស្ត្រ និង​មនោ​គម​វិជ្ជា​ទ្រឹស្តី​លទ្ធិ​មា​ក្សី​ស នៅ​សា​លក​វិទ្យា​ឈី​ង​ហ្វា

ប្រវត្តិ​ការងារ

នៅ​ខែមករា ឆ្នាំ​១៩៧៤ ៖ ចូលបក្ស​កុម្មុយនីស្ត​ចិន​។ នៅ​ឆ្នាំ​១៩៦៩-១៩៧៥ ៖ លេខាធិការ​សាខា​បក្ស នៃ​កងពលតូច​លាង​ជា​ហី សង្កាត់​វេន​អាន​យី ខេត្ត​សាន​ស៊ី​។ នៅ​ឆ្នាំ​១៩៧៩-១៩៨២៖​លេខាធិការ នៃ​ការិយាល័យ​ក្រុមប្រឹក្សារដ្ឋ និង​ជា​លេខាធិការ នៃ​គណៈកម្មការ​យោធា​ម​ជ្ឈឹ​ម​។ នៅ​ឆ្នាំ​១៩៨២-១៩៨៣ ៖ លេខាធិការ​រង នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ស្រុក​ចឹ​ង​ឌី​ង ខេត្ត​ហី​ប៉ី​។ នៅ​ឆ្នាំ​១៩៨៣-១៩៨៥ ៖ លេខាធិការ នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ស្រុក ចឹ​ង​ឌី​ង ខេត្ត​ហី​ប៉ី និង​ជា​ស្នងការ​ទី​១ និង​ជា​លេខា​ទី​១ នៃ​គណៈកម្មាធិការ​បក្ស​នៃ​នាយកដ្ឋាន​កិច្ចការ​យោធា ស្រុក​ចឹ​ង​ឌី​ង ខេត្ត​ហី​ប៉ី​។ នៅ​ឆ្នាំ​១៩៨៥-១៩៨៨ ៖ សមាជិក​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន​ក្រុង​សៀ​មិន និង​ជា​អភិបាលរង​ក្រុង​សៀ​មិន ខេត្ត​ហ្វូ​ជៀន​។ នៅ​ឆ្នាំ​១៩៨៨-១៩៩០ ៖ អគ្គលេខាធិការ​បក្ស​តំបន់​នី​ង​តឺ ខេត្ត​ហ្វូ​ជៀន និង​ជា​លេខាធិការ​ទី​១ នៃ​គណៈកម្មាធិការ​បក្ស នៃ​យុទ្ធភូមិ​ភាគ​នី​ង​តឺ​។ នៅ​ឆ្នាំ​១៩៩០-១៩៩៣ ៖ ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​ប្រជាជន​ក្រុង​ហ្វូ​ចូ​វ ខេត្ត​ហ្វូ​ជៀន និង​ជា​លេខាធិការ នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ក្រុង​ហ្វូ​ចូ​វ និង​ជា​លេខាធិការ​ទី​១ នៃ​គណៈកម្មាធិការ​បក្ស នៃ​យ​យុទ្ធភូមិ​ភាគ​នី​ង​តឺ​។ 

នៅ​ឆ្នាំ​១៩៩៣-១៩៩៥ ៖ សមាជិក នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស​កុម្មុយនីស្ត​ខេត្ត​ហ្វូ​ជៀន និង​ជា​លេខាធិការ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ក្រុង​ហ្វូ​ចូ​វ​និង​ជា​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​ប្រជាជន​ក្រុង​ហ្វូ​ចូ​វ និង​ជា​លេខាធិការ​ទី​១​នៃ​គណៈកម្មាធិការ​បក្ស​នៃ​យុទ្ធ​ភូមិភាគ​ហ្វូ​ចូ​វ និង​ជា​លេខាធិការ​រង​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ខេត្ត​ហ្វូ​ជៀន​។ នៅ​ឆ្នាំ​១៩៩៦-១៩៩៩ ៖ លេខាធិការ​រង​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ខេត្ត​ហ្វូ​ជៀន និង​ជា​ស្នងការ​ទី​១ នៃ​កងពល​បំរុង​កាំភ្លើង​ធំ​ប្រឆាំង​យន្តហោះ​ប្រចាំ​ខេត្ត​ហ្វូ​ជៀន​។

នៅ​ឆ្នាំ​១៩៩៩-២០០០ ៖ លេខាធិការ​រង នៃ​គណៈកម្មការ​ធិ​ការ​ខេត្ត​ហ្វូ​ជៀន , អភិបាល​ស្តីទី​ខេត្ត​ហ្វូ​ជៀន , នាយករង​នៃ​គណៈកម្មាធិការ​កំណែន​ការពារ​ជាតិ នៃ​តំបន់​បញ្ជា​ទ័ព​ណា​ន​ជី​ង , ប្រធាន​គណៈកម្មាធិការ​កំណែន​ការពារ​ជាតិ​ខេត្ត​ហ្វូ​ជៀន​។ នៅ​ឆ្នាំ​២០០០-២០០២ ៖ លេខាធិការ​រង​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ខេត្ត​ហ្វូ​ជៀន , អភិបាលខេត្ត​ហ្វូ​ជៀន , នាយក​រដ្ឋ​នៃ​គណៈកម្មាធិការ​កំណែន​ការពារ​ជាតិ នៃ​តំបន់​បញ្ជាការ​ទ័ព​ណា​ន​ជី​ង​, នាយសេនាធិការ​នៃ​គណៈកម្មាធិការ​កំណែន​ការពារ​ជាតិ​ខេត្ត​ហ្វូ​ជៀន , ស្នងការ​ទី​១ នៃ​កងពល​បំរុង​កាំភ្លើង​ធំ​ប្រឆាំង​យន្តហោះ​ប្រចាំ​ខេត្ត​ហ្វូ​ជៀន​។

នៅ​ឆ្នាំ​២០០២៖ លេខាធិការ​រង​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ខេត្ត​ចី​ជាំ​ង​, អភិបាល​ស្តីទី​ខេត្ត​ចី​ជាំ​ង​, នាយករង​នៃ​គណៈកម្មាធិការ​កំណែន​ការពារ​ជាតិ នៃ​តំបន់​បញ្ជាការ​ទ័ព​ណា​ន​ជី​ង​, ប្រធាន​គណៈកម្មាធិការ​កំណែន​ការពារ​ជាតិ​ខេត្ត​ចី​ជាំ​ង​, នាយករង​នៃ​គណៈកម្មាធិការ​កំណែន​ការពារ​ជាតិ​ខេត្ត​ចី​ជាំ​ង​។ នៅ​ឆ្នាំ​២០០៣-២០០៧ ៖ លេខាធិការ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ខេត្ត​ចី​ជាំ​ង​, ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ខេត្ត​ចី​ជាំ​ង​, លេខាធិការ​ទី​១ គណៈកម្មាធិការ​បក្ស​នៃ​តំបន់​ទ័ព​ខេត្ត​ចី​ជាំ​ង​។ នៅ​ឆ្នាំ​២០០៧៖​លេខាធិការ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ក្រុង​សៀង​ហៃ​. លេខាធិការ​ទី​១ នៃ​គណៈកម្មាធិការ​បក្ស​ទីបញ្ជាការ​ទ័ព​ក្រុង​សៀង​ហៃ​។ នៅ​ឆ្នាំ​២០០៧-២០០៨ ៖ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​ចិន​, សមាជិក​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​ចិន​,​នាយក​សាលា​ម​ជ្ឈឹ​ម​បក្ស​។

នៅ​ឆ្នាំ​២០០៨-២០១០៖ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​ការិយាល័យ​នយោបាយ នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​ចិន​, សមាជិក​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​ចិន​,​អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​,​នាយក​សាលា​ម​ជ្ឈឹ​ម​បក្ស​។ នៅ​ឆ្នាំ​២០១០-២០១២៖ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​ការិយាល័យ​នយោបាយ នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​ចិន​, សមាជិក​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​ចិន​, អនុប្រធាន​នៃ​គណៈកម្មការ​យោធា​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​ចិន​, អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​,​នាយក​សាលា​ម​ជ្ឈឹ​ម​បក្ស​។

នៅ​ឆ្នាំ​២០១២-២០១៣ ៖ អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​ចិន​, ប្រធាន​គណៈកម្មការ​យោធា​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​ចិន​, អនុ​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​, នាយក​សាលា​ម​ជ្ឈឹ​ម​បក្ស​។ នៅ​ខែមីនា ឆ្នាំ​២០១៣៖​នាយក​សាលា​ម​ជ្ឈឹ​ម​បក្ស​, អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​ចិន​,​ប្រធាន​គណៈកម្មការ​យោធា​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​ចិន​, ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ចិន​រហូត​មក​ដល់​ពេល​ច្ចុ​ប្បន្ន​៕