វាយ​អ្នកលក់​របួស គ្រាន់​ខឹង​មិន​អោយ​ជំពាក់​ថ្លៃ​ទិញ​បារី

វាយ​អ្នកលក់​របួស គ្រាន់​ខឹង​មិន​អោយ​ជំពាក់​ថ្លៃ​ទិញ​បារី



ខេត្តបន្ទាយមានជ័យ​: អ្នកទិញ​បង្កជម្លោះ​ពាក្យ​សំដី​និង​ហឹ​ង្សា​រ​វាយដំ​អោយរ​បួស​អ្នកលក់​បារី​ម្នាក់ ព្រោះតែ​ខឹង​អ្នកលក់​ទារ​លុយ​ជំពាក់​មុន​និង​ទិញជឿ​លើក​ទី​២ មិន​បាន​។

រឿង​ទិញ​ជំពាក់​អត់​សង​ទៅ​ទិញ​ម្តងទៀត​គេ​មិន​លក់​ឲ្យ​ក៏​កើតការ​ខឹងសម្បា​រហូត​ដល់​មានការ​វាយតប់​គ្នា​។​កម្លាំង អ ហ ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចាប់ខ្លួន ហើយ​ជំនាញ​អ ហ​ខេត្ត​ទទួល​កសាង​សំណុំរឿង​បញ្ជូន​អោយ​តុលាការ ឃុំខ្លួន​ជន​នោះ​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ ។

លោក ជា ដា មេបញ្ជាការ​មូលដ្ឋាន​អ ហ ក្រុង​ប៉ោយ​ប៉ែ​ត​អោយ​ដឹង​ថា​:​ជនសង្ស័យ​មានឈ្មោះ ណ​ន ភា​ឡែ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​គីឡូម៉ែត្រ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។ រីឯ​ជន​រង​គ្រោះ​មានឈ្មោះ ជឿ​ត ម៉ា​រី​ន ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

លោក​និយាយ​បន្ត​ថា​:​អហ​ចាប់ខ្លួន​ជនសង្ស័យ​កាលពី​យប់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦ តាម​បណ្តឹង​របស់​ស្រី​រង​គ្រោះ ។​នាងរង​គ្រោះ​ថា ខ្លួន​ត្រូវ​បាន​ជនសង្ស័យ​វាយតប់​និង​ប្រើ​ហឹ​ង្ស​លើ​ខ្លួន​។  

លោក ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​អ ហ ខេត្តបន្ទាយមានជ័យ​បាន​និយាយ​ថា :​សមត្ថកិច្ច​ក៏​ហួសចិត្ត​នឹង​ជនសង្ស័យ​ដែរ ដែល​គ្រាន់តែ​ទិញជឿ​បារី​ពី​ជន​រង​គ្រោះ​(​អ្នកលក់​)​លើក​ទី​២​មិន​បាន​ព្រោះ​មិន​សង​លុយ​ជំពាក់​មុន  ម្តេច​ក៏​ទៅ​ជា​ឈ្លោះប្រកែក​គ្នា​ប្រតាយប្រតប់​គ្នា បោក​ក្បាល​ជន​រង​គ្រោះ​និង​របង​ថ្ម​បណ្តាល​ឲ្យ​របួស​ដូច្នេះ​។

ដោយ​ជនសង្ស័យ​បាន​សារភាព​ផង ទើប​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អោយ​តុលាការ​ចេញ​ដីកាឃុំខ្លួន​ជន​នេះ​៕