លោក​ហ៊ុន​ម៉ា​ណែ​ត​ជួប​បងប្អូន​មហា​គ្រួសារ​ខ្មែរ នៅ​ទីក្រុង​អា​ដឺ​ឡែ​ត ប្រទេស​អូស្ត្រាលី ប្រមាណ​ជិត ៤០០​នាក់​និង​ពិសា​អាហារ​សាមគ្គី

លោក​ហ៊ុន​ម៉ា​ណែ​ត​ជួប​បងប្អូន​មហា​គ្រួសារ​ខ្មែរ នៅ​ទីក្រុង​អា​ដឺ​ឡែ​ត ប្រទេស​អូស្ត្រាលី ប្រមាណ​ជិត ៤០០​នាក់​និង​ពិសា​អាហារ​សាមគ្គី



ភ្នំពេញ​: នៅ​ក្នុង​ដំណើ​ទស្សនៈកិច្ច​របស់​លោក ហ៊ុន ម៉ា​ណែ​ត​នៅ​ទីក្រុង​អា​ដឺ​ឡែ​ត(Adelaide)​ភាគ​ខាងត្បូង​នៃ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​១១ ខែតុលា បងប្អូន​មហា​គ្រួសារ​ខ្មែរ នៅ​ទីក្រុង Adelaide ប្រទេស អូស្ត្រាលី ប្រមាណ​ជិត​៤០០​នាក់​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​ពេល​ល្ងាច​ជាមួយ លោក​ហ៊ុន ម៉ា​ណែ​ត ។

នៅ​ក្នុង​ឱកាស​នោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ទីក្រុង​អា​ដឹ​ឡែ​ត បាន​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ដែល​បាន​ទទួល​នូវ​វត្តមាន​លោក ហ៊ុន ម៉ា​ណែ​ត និង​បាន​ចូលរួម​ក្នុង​ពិធី​ពិសា​អាហារ ជាមួយ​បងប្អូន​ខ្មែរ​ដែល​ទាំង​អស់នេះ​គឺជា​ការ​សាមគ្គី និង​ស្រលាញ់​រាប់អាន​គ្នា​។

នៅ​ក្នុង​ឱកាស​នោះ លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ពី​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ និង​កិច្ចការ​សំខាន់​ៗ ដែល​រដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​រួម​មាន បញ្ហា​ដីធ្លី បញ្ហា​ជនអន្តោប្រវេសន៍ ការពារ​បូរណភាព​ទឹកដី និង​វិស័យ​ជា​ច្រើន​ទៀត​ដែល​រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង ដើ​ម្ប​ធ្វើ​អោយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ មាន​ភាពល្អ​ប្រសើរ​ឡើង នឹង​ភាព​សុខសាន្ត​ង​បស់​ប្រជាពលរដ្ឋ​។

ទាក់ទង​នឹង​វិស័យ​អប់រំ លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ឱកាស​ជា​ច្រើន​ដល់​និស្សិត តាម​រយៈ​ការ​ផ្តល់​អាហារូបករណ៍​ក្រៅប្រទេស ហើយ​ខិតខំ​សម្របសម្រួល​ជាមួយនឹង​បរទេស ជាក់ស្តែង​ដូច​ជា​ប្រទេស​អូស្ត្រាលី សិស្ស និង​ស្សិត​កម្ពុជា​បាន​ទទួល​ការ​អប់រំ​នៅ​ក្រៅប្រទេស ហើយ​យកចំណេះ​ដឹង​ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​យើង​បន្ថែម​ទៀត​។

លោក​ហ៊ុន ម៉ា​ណែ​ត បាន​សំណូមពរ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​តូច​កុំ​ទាញ​យក​ការ​ជួបជុំ​នេះ​ទៅ​ជា​បរិយាកាស​នយោបាយ ហើយ​បាន​សំណូមពរ​អោយ​បងប្អូន​ខ្មែរ​ទាំងអស់​កុំអោយ​បណ្តុះ​កំហឹង និង​ឥរិយាបថ​មិន​សមរម្យ ត្រូវ​បង្កើន​ស្មារតី​រួបរួមសាមគ្គី​ជា​ធ្លុង​ក្នុង​នាម​យើង​ជា​ខ្មែរ​តែ​មួយ ដើម្បី​ជា​កិត្តិយស និង​មោទនភាព​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ ។

លោក បាន​បញ្ចា​ក់ថា ជា​ការ​ពិត​ណាស់​គឺ​យើង​មាន​សិទ្ធ​សេរីភាព​ធ្វើ​បាតុកម្ម ក៏​ប៉ុន្តែ​បាតុកម្ម​ទាំងនេះ​ហាក់ដូចជា​មិន​សម​ហេតុផល ហើយ​យើង​ធ្វើ​យ៉ាងណា​កុំអោយ​ហួស​ក្រប​ខ​ណ្ឌ័​ច្បាប់​ដើម្បី​រក្សា​ភាព​ថ្លៃថ្នូរ ក្នុង​នាម​យើង​ជា​ខ្មែរ​។

សូម​បញ្ជាក់​ថា​នេះ​គឺជា​គោលដៅ​ទី​៣​ហើយ​នៃ​ដំណើ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ា​ណែ​ត នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ដែល​គោលដៅ​ទី​១​គឺ​ទីក្រុង​មែ​ល​ប៊​ន ទី​២​ទីក្រុង​ស៊ី​ដ​នី ទី​៣​នេះ​នៅ​ទីក្រុង​អា​ដឺ​ឡែ​ត នៃ​ប្រទេស​អូស្ត្រាលី  ក្នុង​គោលបំណង​ជួបជុំ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ក្នុង​ការ​រួបរួមសាមគ្គី​គ្នា​ក្នុង​នាម​ជា​ជាតិខ្មែរ​តែ​មួយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​នៅ​ពេល​រៀបចំ​ពិធី​ពិសា​អាហារ​សាមគ្គី​ពេល​ល្ងាច​ជាមួយ​បងប្អូន​មហា​គ្រួសារ​ខ្មែរ​គឺ​មានការ​រំខាន​ពី​ក្រុម​បាតុករ​មួយ​ចំនួន​តូច​ដែល​ធ្វើការ​ប្រឆាំង​តវ៉ា​នឹង​វត្តមាន​របស់​លោក ហ៊ុន ម៉ា​ណែ​ត ដែល​គេ​ស្គាល់​ថា​ជា​សកម្មជន​និង​ថ្នាក់ដឹកនាំ​របស់​គណបក្សប្រឆាំង​។ ជាក់ស្តែង​នៅ​ដៅ​នៅ​ទីក្រុង​Adelaide នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​អូស្ត្រាលី​នេះ​មាន​ក្រុម​បាតុករ​មួយ​ចំនួន​ប្រមាណ​ជា​១០០​នាក់​ប្រឆាំង​តវ៉ា​នឹង​វត្តមាន​របស់​លោក ហ៊ុន ម៉ា​ណែ​ត ដោយ​ប្រើ​ឥរិយា​បទ​និង​ពាក្យ​សំដី​មិន​សមរម្យ​ហើយ​ត្រូវ​បាន​ប៉ូ​លី​ស​បង្គាប់​ឲ្យ​ចេញពី​បរិវេណ​ហាមឃាត់​ដោយ​ក្តី​អាម៉ាស​៕