លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន​ស្តាប់​ទុក្ខ​កង្វល់​របស់​ប្រជាជន​នៅ​ខណ្ឌ​សែន​សុខ​ក្នុង​វេទិកាសាធារណៈ

លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន​ស្តាប់​ទុក្ខ​កង្វល់​របស់​ប្រជាជន​នៅ​ខណ្ឌ​សែន​សុខ​ក្នុង​វេទិកាសាធារណៈ



ភ្នំពេញ​: នៅ​រសៀល​ថ្ងៃ​ទី​១២​ខែតុលា​នេះ នៅ​សាលា​ខណ្ឌ​សែន​សុខ លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ម៉ែ​ន សំ​អន រដ្ឋ មន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធ សភា​និង​អធិការ និង​ជា​ប្រធាន​ក្រុម ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​រាជធានី​ភ្នំពេញ បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុមការងារ​ថ្នាក់​ជាតិ ក្រុម ប្រឹក្សា គណៈ​អភិបាល​ខណ្ឌ មន្ត្រី​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​សង្កាត់ និង​ថ្នាក់ដឹកនាំ​ភូម​ក្នុង​ខណ្ឌ​សែន​សុខ​។

រលោក​ប៉ិល កុសល អភិបាល​ខណ្ឌ​សែន​សុខ បាន​បញ្ជាក់​អំពី​សកម្មភាព​ដឹកនាំ និង​អភិវឌ្ឍ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​និង​ការ​ផ្តល់​ឯកសារ​គតិយុត្តិ​នានា​ជូន​ប្រជាជន​នៅ​ក្នុង​ខណ្ឌ​សែន​សុខ និង​បាន​ជំរុញ​ប្រជាជន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា​សម្រាប់​ការ​ចូលរួម​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ និង​ការ​ត្រៀម​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ ២០១៨​។

នៅ​ក្នុង​វេទិកា​សំណេះសំណាល​នោះ​ដែរ​លោកស្រី​ឧបនាយករដ្ឋមន្ត្រី បាន​ផ្តល់​វេទិកា​នេះ​ឲ្យ​ប្រជាជន​ដែល​មក​ចូលរួម​លើក​ឡើង​ពី​ទុក្ខ​កង្វល់ របស់​ពួក​គាត់​នៅ​តាម​មូលដ្ឋាន ដើម្បី រក​ដំណោះស្រាយ ជូន​ប្រជាជន​ដូច​ជា​ការ​សម្តែង​កង្វល់​អំពី​ការ​ពង្រឹង​សន្តិសុខ​ដោយ​កំលាំង​នគរបាល​នៅ​តាម​ប៉ុស្តិ៍​រដ្ឋ​បាន​មាន​ចំនួន​តិច ការ​បន្ត​ជំរុញ​ប្រជាជន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​។​ការពារ​សន្តិសុខ​បាន​ល្អ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ចំណែក​ពី​សំណាក់​ប្រជា​ការពារ​នៅ​តាម​សង្កាត់ និង​រក​ដំណោះស្រាយ​បញ្ចៀស​ការ​លិចលង់​ផ្ទះ​ប្រជាជន​នៅ​សង្កាត់​ក្រាំងធ្នង់ ដោយ​ដាក់​ប្រព័ន្ធ​លូ បង្ហូរ​ទឹកភ្លៀង​ឲ្យ​បាន​ទាន់​ពេលវេលា និង​ធ្វើ​ផ្លូវ​បេតុង​នៅ​សង្កាត់​សែន​សុខ​។

ជាមួយ​គ្នា​នោះ​ដែរ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ស្នើ​សុំ លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ផ្តល់ សំលៀក​បំពាក់​ជូន​កងកំលាំង​ប្រជា​ការពារ​ម្នាក់​ៗ​កំ​ប្លេ​សម្រាប់​ប្រជា​ការពារ​នៅ​ទូ​ទាំង​ខណ្ឌ​សែន សុខ​។

លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន មាន​ប្រសា​ស​ន៏​លើក​ឡើង​ថាៈ

ការ​អភិវឌ្ឍ​ន៏​ត្រូវ​បាន​ព​ន្លឿ​ន​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ឲ្យ​បាន​ស៊ីជម្រៅ និង​មាន​ប្រសិទ្ធិ​ភាព នៅ​ក្នុង​ខណ្ឌ​ទាំង​១២ ក្នុង​រាជធានី​ភ្នំពេញ​តាម​រយៈ​ការ​រៀបចំ​ផែនការ​វិនិយោគ និង​អភិវឌ្ឍ​ប្រចាំឆ្នាំ​ដែល​ទទួល​បាន​ផ្លែផ្កា​។

លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន​សំ​អន បាន​មាន​ប្រសា​ស​ន៏​សរសើរ ដល់​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ដែល​បាន​ខិតខំ​ការពារ​សន្តិសុខ​ជូន​ប្រជាជន​ក្នុង​ខណ្ឌ តាម​រយៈ​ភូមិ ឃុំ មាន​សុវត្ថិភាព​និង​អរគុណ​ដល់​លោក​ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល​ដែល​បាន​យកចិត្ត​ទុក ដាក់​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាជន​ដែល​ជា​ការ​ឆ្លើយ​តប​ទាន់​ពេលវេលា​ក្នុង​ការ​ចូលរួម​ថែទាំ​លើកកំពស់ សុខមាលភាព​ជូន​ប្រជាជន​នៅ​ខណ្ឌ​សែន​សុខ​។

ចំពោះ​សំណើរ​របស់​មន្ត្រី​មូលដ្ឋាន​សុំ​ឲ្យ​មានការ​អន្តរា​គម​ន៏​ដាក់​លូ​រំដោះ​ទឹកជំនន់​ទឹកភ្លៀង នៅ​តាម​ភូមិ​មួយ ចំនួន​គឺ​លោកស្រី​ឩ​ប​នាយក​រដ្ឋ មន្ត្រី​បាន​ប្រគល់​ជូន​លោកស្រី​ម៉ក់ វ៉ា​ន់​ស៊ី​ថា អភិបាលរង​សាលា​រាជធានី​ភ្នំពេញ​ទទួល​ដោះស្រាយ ។​ជាមួយ គ្នា​នោះ​ដែរ​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ដល់​អាជ្ញាធរ មូលដ្ឋាន​បន្ត​ធ្វើ​វេទិកាសាធារណៈ ជាមួយ​ប្រជាជន ដើម្បី​ស្តាប់​ទុក្ខ​កង្វល់​និង​រក​ដំណោះ ស្រាយ​ឲ្យ​បាន​ទាន់​ពេល​វរ​លា​៕