បុរស​ម្នាក់​ដើរ​រក​ត្រី​មាត់​ស្រះ​ប៉ះ​ពស់​ស្រកា​ចាស់​ចឹក​ជើង​ត្រូវ​បាន​ពេទ្យ​នៅ​ស្រុក​ថ្មពួក​សង្គ្រោះ​ជីវិត

បុរស​ម្នាក់​ដើរ​រក​ត្រី​មាត់​ស្រះ​ប៉ះ​ពស់​ស្រកា​ចាស់​ចឹក​ជើង​ត្រូវ​បាន​ពេទ្យ​នៅ​ស្រុក​ថ្មពួក​សង្គ្រោះ​ជីវិត



ខេត្តបន្ទាយមានជ័យ​: បុរស​វ័យ​ចំណាស់​ម្នាក់​ដើរ​រក​ចាប់​ត្រី​ជាន់​ប៉ះ​ពស់​ក្រ​កា​ចាស់​ចឹក​ជើង​បណ្តាល​ឲ្យ​រង​របួស ចុកចាប់​យ៉ាង​ខ្លាំង ត្រូវ​បាន​ឡាន​សង្គ្រោះ​របស់​មន្ទីរ​សុខាភិបាល​ស្រុក​ថ្មពួក​ដឹក​មក​ជួយ​សង្គ្រោះ​ភ្លាម​ៗ​កាល​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១១​ខែតុលា​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​បន្ទាយឆ្មារ​ត្បូង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

លោក​វរៈសេនីយ៍ត្រី​ដុំ វិ​ចិត្ត មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​មានឈ្មោះ​ឡី ឡើយ អាយុ​៥២​ឆ្នាំ រស់នៅ​ចំណុច​ភូមិ​បន្ទាយឆ្មារ​ត្បូង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ។

លោក​ដុំ វិ​ចិត្តបាន​បញ្ជាក់​ទៀត​ថាបើ​តាម​ព័ត៌មាន​របស់​លោក​វេជ្ជបណ្ឌិត​កែវ សុ​ភ័​ត្រា បាន​ឲ្យ​ដឹង​ថា ខែ​នេះ​នៅ​តាម​តំបន់​ក្នុងស្រុក​ថ្មពួក​ក្នុងភូមិ​និ​មួយ​ៗ​ភាគច្រើន​សំបូ​ទៅ​ដោយ​ពស់​ពិស​ច្រើន​ណាស់​នៅ​ពេញ​ភូមិ​តែ​ម្តង​។

លោក​កែវ​សុ​ភ័​ត្រា​បាន​បញ្ជាក់​ទៀត​ថាៈ​មុន​ពេល​កើតហេតុ​នោះ​ជន​រង​គ្រោះ​បាន​ដើរទៅ​ចាប់​ត្រី​នៅ​តាម​ស្រះ​ក្នុងភូមិ​ក៏​ត្រូវ​ពស់​ក្រ​កា​ចាស់​ចឹក​តែ​ម្តង​។​ក្រោយ​ពី​មានការ​យកចិត្តទុកដាក់​របស់​ក្រុម​គ្រូពេទ្យ​នៅ​ស្រុក​ថ្មពួក​បាន​យក​ឡាន​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ថ្មពួក​ទៅ​ដឹក​ជន​រង​គ្រោះ​យក​មក​សង្គ្រោះ​ជីវិត​នៅ​ភ្លាម​ៗ​មក​ដល់​ពេល​នេះ​អ្នកជំងឺ​បានដឹង​ខ្លួន​ហើយ​។

លោក​កែវ សុ​ភ័​ត្រា​បាន​ឲ្យ​ដឹង​ថាៈ​ប្រជាពលរដ្ឋ​រងគ្រោះថ្នាក់​ដោយ​ពស់​ចឹក ភាគច្រើន​នៅ​ស្រុក​ថ្មពួក​មិន​ដែល​រងគ្រោះថ្នាក់​រហូត​ស្លាប់​មនុស្ស​ទេ​។​គ្រូពេទ្យ​សង្គ្រោះ​ទាន់​ហេតុការណ៍​ភ្លាម​ៗ​ឲ្យ​តែ​ជន​រង​គ្រោះ​ណា​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​ទាន់​ពេលវេលា​លោក​និង​ខិតខំ​ជម្រុញ​ឲ្យ​កូនចៅ​របស់​លោក​ធ្វើការ​ព្យាបាល​ឲ្យ​អស់ពី​សមត្ថភាព​តែ​ម្តង​។​ជាក់ស្តែង​ជន​រង​គ្រោះ​ដែល​ត្រូវ​ពស់​ចឹក​នេះ​មាន​របួសធ្ងន់​តែ​សំណាង​ណាស់​ត្រូវ​បាន​សង្គ្រោះ​ទាន់​ពេលវេលា​បើ​ទោះបីជា​ថ្ងៃ​ឈប់​សំរាក​ក៏​បុ​គ្គ​លឹ​ក​ពេទ្យ​ទាំងអស់​ខិតខំ​ព្យាបាល​អ្នកជំងឺ​នេះ​លុះត្រា​ឲ្យ​បាន​ធូរស្បើយ​ហើយ​ដែរ​។

លោក​កែវ​សុ​ភ័​ត្រា​បាន​ធ្វើការ​អំពាវនាវ​សូម​ឲ្យ​បងប្អូន​ទាំងអស់​មេត្តា​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បើ​មាន​បងប្អូន​ណា​ពស់​ចឹក​ហើយ​វា​អាច​សម្លាប់​យើង​បាន​បើសិន​បងប្អូន​យឺតយ៉ាវ​ក្នុង​កា​រប​ញ្ចូ​ន​មក​ដល់​មន្ទីរពេទ្យ ចៀសវាង​រក​គ្រូខ្មែរ​ដែល​អាច​ឲ្យ​ស្លាប់​។

លោក​កែង​សុ​ភ័​ត្រា​បាន​បញ្ជាក់​ទៀត​ថា​ចាប់ពី​ភ្ជុំបិណ្ឌ​រួច​រហូត​មក​ដល់​ថ្ងៃនេះ​មាន​ប្រជាពលរដ្ឋ​ចំនួន​៦​នាក់​ហើយ​នៅ​ស្រុក​ថ្មពួក​នេះ​ដែល​ត្រូវ​ពស់​ក្រ​កា​ចាស់​ចឹក​តែ​មិន​ស្លាប់​ទាំងអស់​ដោយនៅ​មន្ទីរ​ស្រុក​ថ្មពួក​មាន​គ្រូពេទ្យ​ចាំ​ព្យាបាល​អ្នកជំងឺ​២៤​ម៉ោង​ហើយ​មាន​ថ្នាំ​ចាក់​ឲ្យ​ប្រជាពលរដ្ឋ​ពេល​ដែល​ពស់​ចឹក​ទៀត​ទើប​ប្រជាពលរដ្ឋ​ពុំដែល​ស្លាប់​ដោយ​ពស់​ចឹក​ដូច​ឆ្នាំ​មុន​ៗ​ឡើយ​៕