មិនខ្លាចគ្រោះថ្នាក់! ចាប់ទាញត្រីឆ្លាមមួយក្បាលដ៏ធំ ពីលើគោកចូលសមុទ្រវិញ

អាហ្វ្រិកខាងត្បូង៖ កាលពីពេលថ្មីៗនេះ មានបុរសជាអ្នកនេសាទមួយក្រុម បានប្រថុយជីវិត ប្រលែងនឹងគ្រោះថ្នាក់ ដោយចាប់ទាញត្រីឆ្លាមមួយក្បាលដ៏ធំ ពីលើគោកចូលសមុទ្រវិញ។

សកម្មភាពគួរឲ្យស្រៀវនេះ ធ្វើឡើងដោយអ្នកនេសាទមួយក្រុម ខណៈពេលកំពុងព្យាយាមចាប់អូសទាញត្រីឆ្លាមមួយក្បាល ឲ្យចូលសមុទ្រវិញ បន្ទាប់ពីវាបានជាប់សំណាញ់របស់អ្នកនេសាទខាងលើរួចមក។ 

ត្រីឆ្លាមដ៏ធំមួយក្បាលនេះ មានប្រវែងជិត ២ម៉ែត្រកន្លះ និងមានទម្ងន់ជាង​ ២២៦​គីឡូ​ក្រាម ដែលត្រូវបានអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះឲ្យថា Copper Shark ។ វាបានសំញែងធ្មេញដ៏មុតស្រួចរបស់វា ទៅកាន់ក្រុមអ្នកនេសាទ ខណៈពេលដែលពួកគេកំពុងតែព្យាយាមចាប់ទាញកន្ទុយរបស់វា អូសចូលទៅក្នុងសមុទ្រវិញ។

នៅទីបំផុតពួកគេក៏បាននាំត្រីឆ្លាមមួយក្បាលនោះចូលសមុទ្រវិញដោយជោគជ័យ និងមានសុវត្ថិភាព ហើយរូបភាពនៃសកម្មភាពទាំងនោះ ត្រូវបានថតនៅក្នុងឆ្នេរសមុទ្រនៃទ្វីបអាហ្វ្រិកខាងត្បូង ដោយអ្នកថតរូបក្នុងតំបន់គឺ Chris និង Monique Fallows ។

គួរបញ្ជាក់ថា ត្រីឆ្លាម Copper Shark គឺជាប្រភេទត្រីឆ្លាមដ៏កាចសាហាវមួយក្បាល ដែលមានពណ៌សំរិទ្ធ លាយស ហើយត្រូវបានគេស្គាល់ថា ជាត្រីឆ្លាមដែលមានធ្មេញតូចៗមុតស្រួច។ ត្រីឆ្លាមប្រភេទនេះ ភាគច្រើនរស់នៅភាគឦសាន និងភាគនិរតីមហាសមុទ្រអាត្លង់ទិច ក្បែរទ្វីបអាហ្វ្រិកខាងត្បូង និងភាគពាយ័ព្យ ភាគខាងកើតតំបន់ប៉ាស៊ីហ្វិក រួមទាំងនៅជុំវិញប្រទេសអូស្រ្តាលី និងនូវែលសេឡង់៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត