បុណ្យ​បេតិកភណ្ឌ ប្រមូលផ្តុំ​ទម្រង់​សិល្បៈ​វប្បធម៌​ខ្មែរ​ និពន្ធដោយ : ខន ចំប៉ា       October-13-2016, 1:34 pm         142

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 900 132បុណ្យ​បេតិកភណ្ឌ ប្រមូលផ្តុំ​ទម្រង់​សិល្បៈ​វប្បធម៌​ខ្មែរ​រូប​៖ លោក កែវ សាស្ត្រា​(​ឆ្វេង​)​កម្មវិធី​បុណ្យ​បេតិកភណ្ឌ ជា​ឈ្មោះ​កម្មវិធី​សិល្បៈ​មួយ ដែល​នឹង​ដែល​ប្រារព្ធ​ឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ១៥ ១៦ តុលា​នេះ​។ កម្មវិធី​បុណ្យ​ដែល​ផ្តួចផ្តើមឡើង​ក្រុមយុវជន​នេះ បាន​ប្រមែប្រមូល​ស្ទើ​គ្រប់​ទម្រង់​សិល្បៈ​បុរាណ  និង​សិល្បៈ​ដែល​បានដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ រួម​នឹង​តន្ត្រីសម័យ មក​បង្ហាញជូន​សាធារណជន​។​

​លោក កែវ សាស្ត្រា ប្រធាន​ក្រុមយុវជន​ស្ម័គ្រចិត្ត និង​ជា​សមាជិក​គណកម្មការ​រៀបចំ​កម្មវិធី បាន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មាន​ទម្រង់​សិល្បៈ​មរតក​វប្បធម៌ និង​សិល្បៈ​យ៉ាងច្រើន នឹង​រៀបចំ​នៅក្នុង​កម្មវិធី​បុណ្យ​បេតិកភណ្ឌ​រយៈពេល​៣​ថ្ងៃនេះ​។ កម្មវិធី​ទាំងនោះ​រួមមាន​ការសម្តែង​ល្ខោនខោល របាំ​ក្បាច់បុរាណ​(​អប្សរា​) និង​ល្ខោន​ស្រមោល​ស្បែក​ធំ  ការតាំង​បង្ហាញ​ផលិតផល​ខ្មែរ ភូមិ​មួយ ផលិតផល​មួយ ការដាក់​បង្ហាញ​ទម្រង់​ផ្ទះ​ខ្មែរ និង​ការសម្តែង​តន្ត្រីបុរាណ និង​សម័យ ជាដើម​។​

​លោក កែវ សាស្ត្រា ជា​សមាជិក​គណកម្មកា​រ​រៀបចំ​កម្មវិធី​បេតិកភណ្ឌ នឹង​លម្អិត​ពី​កម្មវិធី​សិល្បៈ​ជាច្រើន​ទៀត នៅក្នុង​បទសម្ភាសន៍​ខាងក្រោម​នេះ​៖

បុណ្យ​បេតិកភណ្ឌ ប្រមូលផ្តុំ​ទម្រង់​សិល្បៈ​វប្បធម៌​ខ្មែរ​ និពន្ធដោយ : ខន ចំប៉ា       October-13-2016,  1:34 pm         142