មេ​ដឹកនាំ​បក្ស​ប្រឆាំង​ស្នើ​ព្រះមហាក្សត្រ​សុំ​លើកលែង​ទោស​និង​ទម្លាក់​ការ​ចោទ​ប្រកាន់

ប្រធាន និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ស្នើ​ព្រះមហាក្សត្រ សុំ​ការលើក​លែង​ទោស និង​ទម្លាក់​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ខ្លួន រួម​នឹង​សកម្មជន​សិទ្ធិមនុស្ស ដីធ្លី បរិស្ថាន នយោបាយ និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

កាល​ពី​ថ្ងៃ​ទី​៨ តុលា លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ដាក់​លិខិត​មួយ​ច្បាប់​ថ្វាយ​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច​បរមនាថ នរោត្ដម សីហមុនី ដើម្បី​សុំ​ព្រះរាជទាន​ការលើក​លែង​ទោស និង​ទម្លាក់​ការ​ចោទ​ប្រកាន់ ដូច​ទ្រង់​ធ្លាប់​ព្រះរាជ​ប្រទាន​នា​ពេល​កន្លង​មក ដែល​ជា​ការ​នាំ​ឲ្យ​មាន​បរិយាកាស​នយោបាយ​ល្អ ឆ្ពោះ​ទៅរក​ការ​ផ្សះ​ផ្សារ​ជាតិ បង្រួបបង្រួម និង​ឯកភាព​ជាតិ។

លុះ​ថ្ងៃ​ទី​១១ តុលា ព្រះមហាក្សត្រ​ទ្រង់​បញ្ជូន​តែ​ករណី​ប្រធាន និង​អនុប្រធាន​គណបក្ស​នេះ ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ ស្នើអោយ​ពិនិត្យ ចំពោះ​សំណើ​សុំ​ព្រះរាជ​ប្រទាន​លើក​លែង​ទោស និង​ទម្លាក់ការ​ចោទ​ប្រកាន់។

ជា​ការ​ទូល​តប​ពី​ប្រមុខ​រាជរដ្ឋាភិបាល លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយ​តប​ជា​លិខិត​ថ្វាយ​ព្រះមហាក្សត្រ កាល​ពី​ថ្ងៃ​ទី​១២ តុលា ចំពោះ​តែ​ករណី​មេដឹកនាំ​បក្ស​នេះ​ថា រឿង​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​តុលាការ គឺ​ជា​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ ដែល​ជា​អំណាច​ឯករាជ្យ។

លិខិត​លោក ហ៊ុន សែន បន្ត​ទៀត​ថា រាល់​អ្នក​ប្រព្រឹត្តិ​ខុស​ច្បាប់ ត្រូវ​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ដែល​ជា​រឿង​ធម្មតា​ក្នុង​សង្គម​នីតិរដ្ឋ ហើយ​ស្រប​តាម​រដ្ឋធម្មនុញ្ញ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។