ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ​មក​ដល់​កម្ពុជា

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) បាន​មក​ដល់​ប្រទេស​កម្ពុជា ហើយ នៅ​ម៉ោង​ជាង ១២ ថ្ងៃ​ទី​១៣ ខែ​តុលា នេះ។

មាន​មន្ត្រី​ព្រះបរមរាជវាំង រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ​មួយ​ចំនួន​ទៀត ព្រម​ទាំង​មាន​ការ​អម​ទទួល​ដំណើរ​ដោយ​សិស្សានុសិស្ស​ជា​ច្រើន​ទៀត។ ក្បួន​រថយន្ត​ដែល​ដឹក​ប្រធានាធិបតី និង​មន្ត្រី​ចិន នៅ​ថ្ងៃ​នេះ សុទ្ធសឹងតែ​រថយន្ត​របស់​ព្រះបរមរាជវាំង។

លោក ស៊ី ជីនពីង មក​បំពេញ​ទស្សនកិច្ច ២​ថ្ងៃ​នៅ​កម្ពុជា គឺ​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។