ប្រសិទ្ធភាព​ថាមពល​មាន​ភាព​ប្រសើរ​ឡើង ទោះបីជា​តម្លៃ​ប្រេង​ធ្លាក់​ចុះ

ប្រទេស​ចិន ៖ ប្រសិទ្ធភាព​ថាមពល​បាន​កើនឡើង​កាលពី​ឆ្នាំ​មុន បើ​ទោះជា​តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ក្តី ។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ។

កំណើន​ប្រសិទ្ធភាព​ថាមពល​កាលពី​ឆ្នាំ​មុន​ស្មើនឹង​១,៨% ដែល​បាន​មក​ពី​តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ​ជាង​៦០% គិត​ចាប់ពី​ការ​កើនឡើង​ដល់​កំពូល​ក្នុង​ឆ្នាំ​២០១៤ ។ ប៉ុន្តែ​នៅ​តែ​អាច​ផ្តួល​ការ​កើនឡើង​១,៥%​ក្នុង​ឆ្នាំ​២០១៤ ហើយ​បាន​កើនឡើង​៣​ដង​ជាង​កំណើន​ជា​មធ្យម​ប្រចាំឆ្នាំ​ក្នុង​ទសវត្សរ៍​មុន ។

តម្លៃ​ប្រេង​ទាប ជា​ធម្មតា​បាន​កាត់​បន្ថយ​ការ​វិនិយោគ​នៅ​ក្នុង​ប្រសិទ្ធភាព​ថាមពល ប៉ុន្តែ IEA រក​ឃើញ​បទ​ប្បញ្ញត្តិ​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​រថយន្ត​ដែល​ធ្វើ​ឲ្យ​មាន​កំណើន ។

ខណៈ​មាន​ដំណឹង​ល្អ​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្លាស់​ប្តូរ​អាកាសធាតុ  កំណើន​ប្រសិទ្ធភាព​បាន​លេចឡើង​ក្នុង​ទីផ្សារ​ប្រេង ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ និង​ការ​ផ្គត់ផ្គង់​កើនឡើង​ទូ​ទាំង​ពិភពលោក ។

ប្រសិទ្ធភាព​ជួយ​រក្សា​តម្រូវការ​ថាមពល​ថេរ​កាលពី​ឆ្នាំ​មុន​ក្នុង​ប្រទេស​ឧស្សាហកម្ម​ទាំង​២៩ ដែល​ជា​សមាជិក IEA ខណៈ​វា​បាន​កើនឡើង​០,៩%​ក្នុង​ប្រទេស​ចិន ដែល​ជា​អត្រា​ទាប​បំផុត បើ​គិត​ក្នុង​រយៈពេល​ជិត​២​ទសវត្សរ៍​មកនេះ ទោះជា​វា​មាន​កំណើន​៦,៩%​ក្តី ។

ប្រទេស​ចិន​បាន​ដឹកនាំ​កញ្ចប់​ប្រសិទ្ធភាព​នេះ​ដោយ​មានការ​កើនឡើង​៥,៦% ដោយសារ​ចិន​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​ទី​២​លើ​ពិភពលោក ។ វា​បាន​រួមចំណែក​០,៤% ដល់​កំណើន​ជាស​កល​ដែល​មាន​ចំនួន​១,៨% ។

IEA និយាយ​ថា ៖ « ការ​រីក​ចម្រើន​របស់​ចិន​លើ​ប្រសិទ្ធភាព​ថាមពល​នា​ពេល​នេះ គឺ​បាន​ដៅ​សញ្ញា​ដ៏​សំខាន់​លើ​ទីផ្សារ​ថាមពល​ពិភពលោក » ។

ផល​ចំណេញ​បាន​មក​ពី​ប្រសិទ្ធភាព គឺ​មាន​ទំហំ​ធំ​ដូច​ជា វិស័យ​ថាមពល​កកើត​ឡើង​វិញ​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​ចិន និង​ផ្តល់​ផលប្រយោជន៍​បន្ថែម​ទៀត​ដល់​ការ​កាត់​បន្ថយ​ការ​បំពុលបរិយាកាស ។

ខណៈ​ការ​កើនឡើង​នៃ​ប្រសិទ្ធភាព​ថាមពល​ជាស​កល​នេះ​មាន​ភាព​វិជ្ជមាន IEA កត់​សម្គាល់ថា ពួក​គេ​នឹង​ត្រូវ​បង្កើន​កំណើន​ពី​១,៨%​ទៅ​២,៦%​នៃ​កំណើន​ប្រចាំឆ្នាំ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ជាស​កល ។

ទោះជា​យ៉ាងណា ក៏​ត្រូវការ​ការ​រីក​ចម្រើន​បន្ថែម​ទៀត​ផង​ដែរ ។ IEA ឱ្យ​ដឹង​ថា ស្ដង់ដា​ប្រសិទ្ធភាព​គ្របដណ្តប់​បាន​តែ​៣០%​ប៉ុណ្ណោះ នៃ​ការ​ប្រើប្រាស់​ថាមពល​ជាស​កល ៕