ដល់កហើយ! គ្រាន់តែថតផ្សាយពាណិជ្ជកម្ម ទឹកផ្លែឈើសោះ Pu Praya លេងម៉ាអស់ដៃតែម្តង!

ថៃ៖ តារាស្រីកូនកាត់ Pu Praya គឺជាតារាស៊ិចស៊ីម្នាក់ ដែលមានរូបរាងស្រស់ស្អាត ប្រៀបដូចជាតារាហូលីវូដយ៉ាងដូច្នោះដែរ ព្រោះសម្បុរនាងខ្មៅស្រគាំ គឺមិនសូវស ភ្លឺ ដូចតារាស្រីឯទៀតៗនោះឡើយ។

ក៏ដូចជាកាលពីថ្ងៃម្សិលមិញ នាងបានបង្ហាញខ្លួន មួយឈុតយ៉ាងភ្ញាក់ផ្អើល ដោយគ្រាន់តែថតផ្សាយពាណិជ្ជកម្មទឹកផ្លែឈើសោះ ដោយនាងលេងម៉ាអស់ដៃតែម្តង ព្រោះនៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលទឹកផ្លែឈើថ្មីម៉ាក Slin Drink នេះ នាងបានថតដោយមានប្រធានបទតម្រូវឱ្យ ធ្វើជាអ្នកកីឡាកាយសម្ព័ន្ធយ៉ាងអស្ចារ្យមិនធ្លាប់មានពីមុន ដើម្បីបើកបង្ហាញថា អ្នកហាត់កាយសម្ព័ន្ធគួរទទួលទានទឹក ផ្លែឈើឱ្យបានច្រើនទើបល្អ។

សមស្របជាមួយនឹង ភាពស្រស់ស្អាតអំណោយផលមកពីធម្មជាតិ និងទេពកោសល្យ របស់នាង ដែលប៉ិនប្រសប់ក្នុងជំនាញនេះស្រាប់ផង រឹតតែធ្វើឱ្យកម្មវិធីទាំងមូលមាន ភាពទាក់ទាញខ្លាំងមែនទែន ជាពិសេសគឺបណ្តាអ្នកគាំទ្រមានការចាប់អារម្មណ៍ ជាខ្លាំង និងបានរាប់ចាត់ទុកថា កញ្ញា Pu Praya គឺជានារីម្នាក់ដែលស្រឡាញ់ថ្នាក់ថ្នម សុខភាពជាទីបំផុត ពិសេសគឺការថែរក្សារាងឱ្យ នៅតែស្រស់ស្អាតដដែលជានិច្ច។

អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៅទៀតនោះគឺ ការថតលើកនេះនាងបានថត ឱ្យក្រុមហ៊ុនរបស់សង្សារចាស់នាងទៀតផង ដោយវាគឺជាលើកដំបូងដែលអ្នកទាំងពីរ បានជួបគ្នាក្នុងឱកាសដ៏សំខាន់ដូច្នេះ ចាប់តាំងពីបានបែកបាក់ស្នេហាជាមួយគ្នា អស់ពេលដ៏យូរយាណាស់មកហើយ។ មិនតែប៉ុណ្ណោះពួកគេទាំងពីរនាក់ក៏បាន បង្ហាញភាពស្និទ្ធស្នាលគ្នា ជាធម្មតាប្រៀបដូចជាគូស្នេហ៍មួយគូដែលពោរពេញទៅ ដោយភាពផ្អែមល្ហែម ដូចកាលនៅស្នេហាគ្រាដំបូងថ្មីៗដែរ។

ទាំងនេះអាចបញ្ជាក់ថា Pu Praya ដែលទាំងស្អាត ទាំងឆ្លាត គួរឱ្យស្រឡាញ់នេះ គឺមិនចេះខ្វល់ខ្វាយ រឿងស្នេហាផ្តេសផ្តាសច្រើន ចេះបែងចែករឿងស្នេហា និងរឿងផ្ទាល់ខ្លួនឱ្យនៅដាច់ដោយឡែក ពីគ្នាបានយ៉ាងល្អ។

មានអ្នកគាំទ្រជាច្រើនបានមើលឃើញថា មួយគូនេះសាកសមគ្នាណាស់ ហើយគួរឱ្យស្រឡាញ់ទាំងគូតែម្តង តែឆ្ងល់ថាហេតុអ្វីពួកគេមិនងាកមកស្រឡាញ់គ្នា ម្តងទៀត? ចម្ងល់បានកើតឡើង តែបែរជាគ្មានចម្លើយបកស្រាយទៅវិញ ធ្វើឱ្យអ្នកគាំទ្រដែលស្រឡាញ់ចូលចិត្ត តារាស្រីស៊ិចស៊ីម្នាក់នេះ មានតែនៅរង់ចាំមើលថា ពួកគេនឹងត្រឡប់មកបង្កាត់រងើកភ្លើងស្នេហាចាស់ ដូចជានាង kwan និង Golt ដែរឬយ៉ាងណា?

តោះទៅទស្សនារូបភាពស្អាតៗពី Pu Praya ទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload