កំពុងជួសជុលរថយន្តដាច់ក្រឡេ ត្រូវរថយន្តមួយគ្រឿងទៀត កៀរបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម

(ពោធិ៍សាត់)៖ បុរសម្នាក់កំពុងជួសជុលរថយន្តដាច់ក្រឡេ ត្រូវបានរថយន្តដឹកទំនិញ ម៉ាកHino កៀរបោកក្បាលស្លាប់យ៉ាងអាណោចអាធម នៅកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ កើតឡើងនៅវេលាម៉ោង ០៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រ១៦២ និង១៦៣ ស្ថិតក្នុងភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា មុនពេលកើតហេតុជនរងគ្រោះ ឈ្មោះ អៀម វាសនា អាយុ ៣២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិបញ្ញាជី ឃុំត្បូងក្រពើរ ស្រុកសន្ទុក ខេត្តកំពង់ធំ បានបើករថយន្តស្ទូច ម៉ាកHyundia ព័ណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-5606 ក្នុងទិសដៅពីលិចទៅកើត ភ្លាមនោះរថយន្តបានដាច់ក្រឡេក៏ចុះទៅជួសជុលទាំងយប់ ស្រាប់តែវេលាម៉ោង ០៣ និង៣០នាទីទៀបភ្លឺ មានរថយន្តដឹកទំនិញ ម៉ាកHino ព័ណ៌ត្រាវ ពាក់ស្លាកលេខ កំពង់ចាម 3A-0579 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បានគៀររថយន្តHyundia នៅចិញ្ចើមថ្នល់ខាងត្បូង បណ្តាលឲ្យអ្នកបើកបរដែលកំពុងជួសជុលរថយន្តបែកក្បាលធ្លាយខួរស្លាប់ នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធមតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលស្រុកក្រគរ បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ សាកសពនៅកន្លែងកើតហេតុរងចាំ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកអ្នកបើករថយន្ តបង្កររត់គេចខ្លួនបាត់ស្រមោល ចំណែករថយន្តទាំង ២គ្រឿង រងចាំដោះស្រាយនៅពេលក្រោយ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ករណី​គ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់មួយ ខណៈមេឃកំពុង​ធ្លាក់​ភ្លៀង​តិចៗ​ផងនោះ​ ស្រាប់តែ​យុវ​ជន​​ម្នាក់ ជិះម៉ូតូ​មានល្បឿនលឿន បានបើក​​ចង់​​ជែងជាមួយ រថយន្ត​ដឹក​កម្មករមួយគ្រឿង ក៏​ជ្រុល​ទៅ​បុក​​​រថ​យន្តនោះ​ពី​ក្រោយ​ ពេញយ៉ាង​ទំហឹង​ ​បណ្តាលឱ្យ​​ដួល​ម៉ូតូ​​កណ្តាលផ្លូវ ពេលនោះ ក៏មាន​​​រថយន្ត​ម៉ាក​ ហ៊ីយ៉ាន់ដាយ​មួយគ្រឿងទៀត បើក​មក​ដល់​ កិនពី​លើ​មនុស្ស​ស្លាប់​​យ៉ាងអាណោច​អាធ័មបំផុត​ ។

ហេតុ​ការណ៍នេះកើតឡើង ​កាលពីវេលាម៉ោង០៧ព្រឹក​ថ្ងៃទី​១០ តុលា ២០១៦​ កន្លងទៅ ស្ថិត​តាមបណ្តោយ ផ្លូវជាតិលេខ០៤ ក្នុងភូមិ​ត្រពាំង​ក្រសាង ឃុំបែកចាន ស្រុកអង្គស្នួល ត្រង់​ចន្លោះគីឡូម៉ែត្រ​លេខ​២០-២១ ។

ប្រភពឱ្យដឹងថា យុវជន​ដែលស្លាប់​ឈ្មោះ​ មួន ចាន់ធី អាយុ​២៣​ឆ្នាំ ជា​កម្មករ​រោងចក្រ មានទីលំនៅ​ភូមិ​អន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍​សែនជ័យ ជិះម៉ូតូ​ម៉ាក XR ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ 1BU-1229 ។ រីឯ​ខាងរថយន្តម៉ាកហ៊ីុយ៉ាន់​ដាយ​​ បាន​ព្យា​យាម​បើក​រត់​ជិត​១គីឡូម៉ែត្រ ក៏ចុះ​ពីលើ​រថយន្ត​រត់បាត់ស្រមោលដែរ ដោយសមត្ថកិច្ច​មិន​បាន​​ស្គាល់​អត្តសញ្ញាណ​​នោះ​ទេ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត