ពុទ្ធោស្តែងណាស់! យោងម៉ូទ័រឡើង ធ្លាក់​ចុះ​វិញរត់អត់​ទាន់

រាជ​ធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​​ បាន​ស្លាប់​​ភ្លាម​ៗ​​នៅ​នឹង​កន្លែង​ ដោយសារ​ការ​យោង​សម្ភា​រ​ ទៅ​ជាន់​លើ​មិន​​​​បាន​ប្រយ័ត្ន បណ្តាល​ឱ្យ​​ធ្លាក់​ម៉ូ​ទ័​រ​យោង​​មកត្រូវចំ​​លើ​ក្បាល​ធ្លាយ​ខួរ​​តែម្តង ដែល​ហេតុការណ៍​ដ៏រន្ធត់នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង ០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី១២ ​តុលា ​២០១៦ ស្ថិតនៅ​ចំណុច​ផ្ទះ​កំពុង​សាងសង់​មួយ​កន្លែង ​​ក្នុងភូមិ​ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភពឱ្យ​ដឹងថា ជន​រង​គ្រោះ​​ឈ្មោះចាន់ ខេ​ង ​អាយុ៣៧​ឆ្នាំ ​ជា​កម្មករ​សំណង់ ស្នាក់​នៅ​ទីតាំង​កើតហេតុ ។ ប្រភព​ដដែលបន្ត​​ថា នៅ​មុន​ពេល​​កើតហេតុ ជន​រង​គ្រោះ​បាន​រៀបចំ​បាវស៊ីម៉​ង់​ត៍ ចង​ភ្ជាប់​និង​ខ្សែ​ម៉ូទ័រ ដើម្បី​យោង​ឡើង​​ទៅ​ជាន់​ទី​៣ រួច​​​មាន​កម្មករ​ផ្សេង​ទៀត ​ចុច​ម៉ូទ​រ័​យោង​ឡើង​បាន​ត្រឹម​ជាន់​​ទី​១ ក៏​បាក់​ដាច់​​ទឹក​អ​ន្សា​រ​ធ្លាក់​​​ចុះ​មក​ត្រូវ​ចំ​ក្បាល​ជន​រង​គ្រោះ​​តែ​ម្តង ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ។

ហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងព្រឹកថ្ងៃទី២៤នេះថា ជនរងគ្រោះ ដែលធ្លាក់ពីលើដំបូលផ្ទះបាក់កស្លាប់នោះ មានឈ្មោះ ម៉ៃ នីម ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរជាមន្ត្រីបម្រើការងារ ក្នុងសាលាខេត្តពោធិ៍សាត់ នៅទីចាត់ការអន្តរវិស័យ មានប្រពន្ធឈ្មោះ ឆន ចិន អាយុ ៣៣ឆ្នាំ និងកូនឈ្មោះ នឹម បញ្ញា អាយុ ០៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។

លោកអធិការបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅលើដំបូល ដើម្បីមើលជាងតសំយ៉ាបផ្ទះ តែដោយមេឃកំពុងតែភ្លៀងផងនោះ មិនដឹងជាយ៉ាងម៉េច ក៏រអិលធ្លាក់ពីលើផ្ទះរបួសធ្ងន់ (បាក់ក) តែម្តង។ ក្រោយពេលកើតហេតុ ក្រុមគ្រួសារក៏បានព្យាយាមបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ តែជាអកុសលជនរងគ្រោះបានដាច់ ខ្យល់ស្លាប់ពាក់កណ្តាលផ្លូវ កាលពីវេលាម៉ោង ២៖៥៣នាទីទៀបភ្លឺ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ដោយមានការចូលរួមពីបងប្អូនសាច់ញាតិនៃសព និងមន្ត្រីសាលាខេត្តពោធិ៍សាត់ជាច្រើននាក់ផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត