គ្រូ​បង្វឹក​ ISL ​ចង់​នាំ​យក​ Zlatan ពី​ Man Utd ទៅ​លេង​នៅ​​លីគ​ឥណ្ឌា

Gianluca Zambrotta ​​អ្នកចាត់ការ​ក្រុម​ Delhi Dynamos ​បាន​លើក​ឡើង​ថា ​លោក​នឹង​ព្យាយាម​គ្រប់​បែប​យ៉ាង​ ​ដើម្បី​ល្បួង​ Zlatan Ibrahimovic ​របស់​ក្រុម​ Manchester United ​ឲ្យ​ទៅ​លេង​នៅ​លីគ​កំពូល​ឥណ្ឌា Indian Super League ​មុន​ពេល​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ ចូល​និវត្តន៍។

 

គ្រូ​បង្វឹក​ ISL ​ចង់​នាំ​យក​ Zlatan ពី​ Man Utd ទៅ​លេង​នៅ​​លីគ​ឥណ្ឌា

Gianluca Zambrotta ​​អ្នកចាត់ការ​ក្រុមឥណ្ឌា​ Delhi Dynamos

 

ក្នុង​បទសម្ភាសន៍​ផ្ដាច់​មុខ​ជាមួយ​ Indian Express ​អតីត​កីឡាករ​ក្រុម​ Juventus និង​ Barcelona ​រូប​នេះ​ បាន​និយាយ​ថា៖ “ដើម្បី​បំពេញ​ចិត្ត​អ្នកគាំទ្រ​របស់​គាត់​នៅ​ឥណ្ឌា ​ខ្ញុំ​គិត​ថា Zlatan ​​គួរ​តែ​ចង់​មក​​លេង​ និង​បញ្ចប់​អាជីព​របស់​គាត់​នៅ​ទីនេះ។ សម្រាប់​ខ្ញុំ ខ្ញុំ​នឹង​ព្យាយាម​ និង​ល្បួង​គាត់​ឲ្យ​មក​លេង​ឲ្យ​ក្រុម​ Delhi Dynamos ​ឲ្យ​បាន”។

 

គ្រូ​បង្វឹក​ ISL ​ចង់​នាំ​យក​ Zlatan ពី​ Man Utd ទៅ​លេង​នៅ​​លីគ​ឥណ្ឌា

Zlatan Ibrahimovic ខ្សែ​ប្រយុទ្ធ​ក្រុម Man Utd

 

Zambrotta ​ជា​អតីត​ខ្សែ​ការពារ​ ដែល​ជួយ​ឲ្យ​ជម្រើស​ជាតិ​អ៊ីតាលី​ លើក​ពាន​ World Cup ឆ្នាំ​​២០០៦ ​ហើយ​ក៏​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​ Juventus ជាមួយ​ Zlatan ​​២​ឆ្នាំ កាល​រដូវ​កាល​ ២០០៤-២០០៦ ផង​ដែរ មុន​ចូល​និវត្តន៍​នៅ​ឆ្នាំ​​២០១៤ និង​ទើប​ក្លាយ​ជា​អ្នកចាត់ការ​ក្រុម​ Delhi Dynamos លេង​នៅ​លីគ​កំពូល​ឥណ្ឌា​ ​កាល​ខែ​មិថុនា ឆ្នាំ​២០១៦​ថ្មីៗ​នេះ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ sportskeeda