មានទៅអន់អី! Golt Pichaya សង្សារនាង Kwan Usamanee ក្តោបក្តាប់អាជីព ៣ម្នាក់ឯង…ពិតជាមិនធម្មតាមែន!

ថៃ៖ តារាប្រុសសែនសង្ហារមានមន្តស្នេហ៍ គឺលោក Golt Pichaya ក្រោយផ្ទុះរឿងទាក់ទង នឹងជីវិតស្នេហារបស់ខ្លួន និងតារាស្រីល្បីឈ្មោះនាង Kwan Usamanee មក ពេលនេះក៏មានព័ត៌មានចុះផ្សាយមកថា កម្លោះរូបស្រស់ម្នាក់នេះជាមនុស្ស មិនធម្មតាប៉ុន្មានទេ គឺកំពុងមានអាជីព ៣ធំក្តោបក្តាប់នៅក្នុងដៃ ដែលទី១ គឺជាអ្នកចម្រៀង ដ៏មានប្រជាប្រិយភាព ទី២ ជាតារាសម្តែងដែលពោរពេញទៅដោយសមត្ថភាព និងទី៣គឺជាអ្នកដឹកនាំវ័យក្មេង ដ៏មានភាពប៉ិនប្រសប់។

ឆ្លងកាត់ជីវិតក្រុមគ្រួសារដែលធ្លាប់ជួបប្រទះការលំបាក បានធ្វើឱ្យតារាកំពុង ល្បីឈ្មោះ និងមានជាប់ទាក់ទងបញ្ហាចម្រូងចម្រាសស្នេហាដូចជាលោក Golt Pichaya បានធ្វើឱ្យអ្នកគាំទ្រ ចង់ដឹងមែនទែន ពីប្រវត្តិរបស់តារាប្រុសរូបនេះ ហើយនៅទីបំផុត អាថ៌កំបាំងក៏បានទម្លាយចេញមកឱ្យដឹងថា រូបគាត់កើតនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ១៩៨៦ ដែលគិតមកដល់បច្ចុប្បន្នមានអាយុ៣០ឆ្នាំ។ ជាកូនប្រុសទីបីក្នុងត្រកូលអ្នក មានទ្រព្យសម្បត្តិម្នាក់ដែរ និងមានបងប្រុសពីរនាក់ ប្អូនស្រីម្នាក់ទៀតឈ្មោះ យីង។

ក្រៅពីនេះ Golt Pichaya ក៏នៅឆ្លៀតពេលទំនេរពីការងារ មកជួយកិច្ចការរបស់គ្រួសារដែរ ដោយបានធ្វើការទំនាក់ទំនងល្អ ជាមួយក្រុមហ៊ុនដៃគូ ជាច្រើនមកពីក្នុង ប្រទេស ក៏ដូចជានៅក្រៅប្រទេសក្តី ឱ្យចូលមកវិនិយោគមិនសូវដាច់ទេ។ លើសពីនេះទៅទៀតនោះ គឺលោកបានដើរតួនាទី ជានាយកគ្រប់គ្រងផ្នែក ខាងការរចនាម៉ូតផ្សេងៗផងដែរ ដោយជ្រកក្រោមស្លាកយីហោរ ក្រុមហ៊ុនដែលមាន ឈ្មោះថា Michel Angelo ដែលជាម៉ាកកាបូបដ៏ល្បី និងត្រូវបានលក់ទាំងក្នុងស្រុក និងនៅលើទីផ្សារខ្នាតអន្តរជាតិផងដែរ។

ពិតជាមិនធម្មតាមែនកម្លោះហៃសូរម្នាក់នេះ តែហេតុអី្វក៏ម្តាយរបស់សង្សារខ្លួននៅតែមិនពេញចិត្តទៀតហ្ន៎ ពិតជាគួរឱ្យឆ្ងល់ដែរ?

អត្ថបទពាក់ព័ន្ធនឹង Kwan Usamanee និងលោក Golt Pichaya កន្លងមក៖

- នាង Kwan Usamanee ស្រក់ទឹកភ្នែក... ទម្លាយការពិតឲ្យដឹងថា ដោយសារតែប្រាក់ ទើបគ្រួសារនាង គ្មានសេចក្តីសុខ!

- គូស្នេហ៍ស្មោះស្ម័គ្រ! Golf Pichaya ចេញមុខបកស្រាយការពិត និងអះអាងថានាំ Kwan Usamanee ឆ្លងកាត់ឧបសគ្គជាមួយគ្នាជានិច្ច!

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload