អីយ៉ា ឌួង ហ្សូរីដា បានថតកម្មវិធី ជាមួយនឹងកំពូលតារាប្រុស ស្រីថៃទៀត!

ភ្នំពេញ៖ តារាស្រីជើងចាស់ ដែលគ្រងតំណែងជាពិធីការិនីយូរឆ្នាំ កញ្ញា ឌួង ហ្សូរីដា ត្រូវបានស្ថានីយ៍ទូរទស្សន៍ថៃ អញ្ជើញរូបនាងទៅ ចូលរួមកម្មវិធីមួយដោយផ្ទាល់ ជាមួយនឹងតារាប្រុស ស្រីថៃជាច្រើនដួង ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

រូបថតជាច្រើនសន្លឹក នៅក្នុងគណនីហ្វេសប៊ុករបស់ពិធីការិនីរូបនេះ បានឃើញរូបនាង ថតជាមួយនឹងកំពូលតារាថៃជាច្រើន ដូចជា នាង Patricia Tanchanook Good បវរកញ្ញាថៃ នាង Jeena Adcharaporn លោក Yuke Songpaisarn និងតារាថៃជាច្រើនដួងទៀត។ 

នៅក្នុងនោះដែរ កញ្ញា ឌួង ហ្សូរីដា បានសរសេរថា "កម្មវិធីទូរទស្សន៍ថ្មីនឹងមានចាក់ផ្សាយ ក្នុងប្រទេសកម្ពុជាយើងនាពេលឆាប់ៗខាងមុខនេះ សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាណា"។ យ៉ាងណាមិញ រូបនាង ក៏មិនទាន់បានទម្លាយយ៉ាងច្បាស់ទេថា ជាកម្មវិធីអ្វីឲ្យប្រាកដ តែបើក្រឡេកទៅតាមរូបភាព ហាក់ដូចជាកម្មវិធីធ្វើម្ហូបអាហារច្រើនជាង៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាកញ្ញា ឌួង ហ្សូរីដា បានបង្ហាញ សារ ទៅកាន់អ្នកម្តាយវ័យក្មេង អ្នកនាង ភិន សុដាលីស។

បន្ទាប់ពីអ្នកនាង ភិន សុដាលីស ដែលត្រូវជាកូនស្រីបង្កើតរបស់លោក អ៊ិន សុភិន បានផ្តល់កំណើតកូនស្រីដ៏គួរ ឱ្យស្រឡាញ់ម្នាក់រួចមក កាលពីថ្ងៃម្សិលមិញនេះ កញ្ញា ឌួង ហ្សូរីដា ក៏បានសរសេរនៅលើបណ្តាញ សង្គមហ្វេសប៊ុក ផ្ទាល់ថា៖ «មានអីខាត (ដូចធ្លាប់ប្រាប់ ប៉ាដាលីសអញ្ចឹង) ចំណេញបានកូនស្រីដ៏ស្អាត ហើយឃ្យូតទៀតពី ប៉ែន ចំរុង Congratulations With Strong & Young Mother We All So Proud On You Alis »។

ក្រោយពីមានការបង្ហាញនូវពាក្យសម្តីបែបនេះចេញមក ក៏មានមិត្ដភក្ដិ (Friend) ជាច្រើននាក់បានចូលមក Comment ផងដែរថា ពាក្យដែលនាងនិយាយចេញមកខាងលើនេះ គឺមានបំណងចំអន់ឱ្យអ្នកនាង ភិន សុដាលីស និងលោកប៉ែន ចំរ៉ុង។

ប៉ុន្តែឆ្លើយតបជាមួយនឹងយល់ឃើញពីប្រិយមិត្ត អ្នកគាំទ្រទាំងនោះ កញ្ញា ឌួង ហ្សូរីដា ក៏បានបង្ហាញប្រាប់ទៅដល់ អ្នកទាំងនោះវិញផងដែរថា៖ «ជាពាក្យតែងតែនិយាយលេងជាមួយគាត់ និងប៉ាគាត់ ហើយសូមជម្រាបថា កុំអគតិហើយគិតតែរឿងផ្លូវអវិជ្ជមានច្រើនពេក។ កន្លែងណា ជាពាក្យថាចំអកនោះ? នេះជាការលើកទឹកចិត្តក្នុងនាមជាម្តាយ ដ៏ក្មេងខ្ចីមួយរូប ដែលប្រឹងរក្សាកូនមួយនេះរហូតកើតចេញមក។ ដាលីសជាម្តាយ ដ៏ទាន់សម័យ ឆ្លាត និង ពូកែ គាត់មិនដែលយកខួរក្បាលគាត់ មកគិតវិភាគដូចអ្វីដែលមនុស្សអគតិ ចូលចិត្តបញ្ចេញទស្សនៈ ខុសប្រធានបទនោះទេសូមជ្រាប ហើយពាក្យទាំងនេះ គឺយើងឧស្សាហ៍នាំគ្នាចំអន់គ្នាលេងអោយតែជួបគ្នា។ សូមមេត្តាស្វែងយល់ សូមមេត្តាជ្រាបផងណា។»

ទោះជាយ៉ាងណាក្តីនេះ ទាំងនេះគឺជាការយល់ឃើញរបស់បុគ្គលម្នាក់ៗ។ ចុះប្រិយមិត្តទាំងអស់គ្នាវិញ យល់យ៉ាងណាដែរចំពោះរឿងនេះ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload