ជណ្ដើរ​​យន្ត​ជិះ​មើល​ទេសភាព​ព្រៃ​ភ្នំ​វែង​បំផុត​លើ​លោក ទើប​បើក​សម្ពោធ

ប្រទេស​​ចិន​នៅ​ប៉ុន្មាន​ឆ្នាំ​​ចុងក្រោយ​នេះ​ ​ត្រូវ​គេ​មើល​ឃើញ​ថា​​បាន​សម្រេច​ស្នាដៃ​សំណង់​​ធំៗ វែងៗ​ ខ្ពស់​ៗ​​បំផុត​​លើ​លោក​ដូចជា ​តេឡេស្កុប​ធំ​បំផុត​ ​កន្លែង​​មើល​ទេសភាព​កញ្ចក់​វែង​បំផុត ស្ពាន​អាកាស​បាត​កញ្ចក់​​ខ្ពស់​បំផុត ផ្លូវ​ហាយវេ​កាត់​វាល​ខ្សាច់​វែង​បំផុត និង​​​ស្ពាន​ឆ្លង​សមុទ្រ​វែង​បំផុត​ជាដើម។​

ជណ្ដើរ​​យន្ត​ជិះ​មើល​ទេសភាព​ព្រៃ​ភ្នំ​វែង​បំផុត​លើ​លោក ទើប​បើក​សម្ពោធ

 

ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​​​នេះ ​ចិនទើប​​បើក​សម្ពោធ​ជណ្ដើរ​យន្ត​​គយគន់​ទេស​ភាព​​កណ្ដាល​ព្រៃ​វែង​​ជាង​គេ​បំផុត​​លើ​លោក​មួយ​ទៀត ហើយ​​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​​​ខ្លាំង​ដែរ​។ វា​មាន​ប្រវែង ៥៨៨​ម៉ែត្រ ស្ថិត​នៅ​ឧទ្យាន​ Enshi Grand Canyon ​ក្បែរ​ទីក្រុង​ Enshi ខេត្ត​ហ៊ូបេ។

 

អ្នក​ចូល​ទស្សនា​​​នីមួយៗ​ ត្រូវ​ចំណាយ​ប្រាក់​២០យ័ន ឬ​ប្រមាណ​៣ដុល្លារ ដើម្បី​​ជិះ​ជណ្ដើរ​យន្ត​​មើល​ទេសភាព​ជុំវិញ។ ​​​​បើ​និយាយ​ពី​សមត្ថភាព​​​​វិញ វា​អាច​ដឹក​​មនុស្ស​​​បាន​ ៧៣០០​នាក់ ក្នុង​មួយ​ម៉ោង។ ​តាម​ការ​រំពឹង​​ទុក​ ក្នុង​មួយ​ឆ្នាំ​វា​អាច​​ដឹក​មនុស្ស​បាន​ចំនួន​​​ជាង ៣០​ម៉ឺន​នាក់​ឯណោះ​៕

 

ជណ្ដើរ​​យន្ត​ជិះ​មើល​ទេសភាព​ព្រៃ​ភ្នំ​វែង​បំផុត​លើ​លោក ទើប​បើក​សម្ពោធ

 

ជណ្ដើរ​​យន្ត​ជិះ​មើល​ទេសភាព​ព្រៃ​ភ្នំ​វែង​បំផុត​លើ​លោក ទើប​បើក​សម្ពោធ

 

ជណ្ដើរ​​យន្ត​ជិះ​មើល​ទេសភាព​ព្រៃ​ភ្នំ​វែង​បំផុត​លើ​លោក ទើប​បើក​សម្ពោធ

 

ជណ្ដើរ​​យន្ត​ជិះ​មើល​ទេសភាព​ព្រៃ​ភ្នំ​វែង​បំផុត​លើ​លោក ទើប​បើក​សម្ពោធ

 

ជណ្ដើរ​​យន្ត​ជិះ​មើល​ទេសភាព​ព្រៃ​ភ្នំ​វែង​បំផុត​លើ​លោក ទើប​បើក​សម្ពោធ

 

 

ចុចអាន៖ សំណង់​​មហិមា​ទាំង​៣​​គ្មាន​គូ​ប្រៀប​របស់​ចិន កំពុង​កក្រើក​ពិភពលោក

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ shanghaiist