បុរសម្នាក់បានស្លាប់ ដោយសារដាក់ម៉ូទ័រនិងរាយខ្សែភ្លើង បូមទឹកលាងត្រី នៅស្រុកមោងឬស្សី

(បាត់ដំបង)៖ បុរសម្នាក់បានយកខ្សែភ្លើងមក រាយដាក់ម៉ូទ័របូមទឹកលាងត្រី តែភ្លេចខ្លួនមិនបានបិទភ្លើងប៉ះចំមុខដំណរខ្សែ បណ្ដាលឲ្យឆក់ ស្លាប់នៅនិងកន្លែង កាលពីវេលា០៩៖០០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

លោក សោម រ៉ាវុធ មន្រ្តីកងរាជអាវុធហត្ថស្រុកមោងឬស្សី បានឲ្យដឹងថា ជនរងគ្រោះដែលឆក់ខ្សែភ្លើងស្លាប់មានឈ្មោះរៀម សុខគា ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរលក់ត្រី រស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សីខេត្តបាត់ដំបង។

សាក្សីដែលនៅជិតកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ ខាងលើនេះបានយក ខ្សែភ្លើង ទៅតម៉ូទ័រដើម្បីបូមទឹកលាងត្រី តែភ្លេចខ្លួនមិនបានបិទភ្លើងហើយបានទៅប៉ះចំមុខដំណរខ្សែ ដែលកំពុងមានភ្លើងក៏បណ្ដាលឲ្យ ឆក់ស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះបន្ទាប់ពីបានចុះមកត្រួតពិនិត្យរួច ត្រូវបានក្រុមគ្រួសារបានយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ហេតុការណ៍ដ៏ព្រឺព្រួចមួយ បានកើតឡើងដោយសារយុវជនពេញកម្លាំងម្នាក់ បានយកម៉ូទ័រកាត់ដែក ទៅកាត់ដែកមួយកំណាត់ តែដាក់ផ្លែខុសក៏ធ្វើឱ្យបែកផ្លែខ្ទាត មុតរយាស់ត្រូវចំកណ្ដាលដើមទ្រូង បណ្ដាលឱ្យស្លាប់ភា្លមៗនៅនឹងកន្លែង។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅក្រុមទី២៤ ភូមិកំពុងឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមុនពេលកើតហេតុ បុរសជាជាងផ្សារដែកបានយកម៉ូទ័រកាត់ដែកទៅប្ដូរផ្លែ តែមិនមែនជាផ្លែរបស់ម៉ូទ័រនោះទេ យកមកកាត់ដែលក៏បែកខ្ទាត មុតចំកណ្ដាលទ្រូងស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះធ្វើកុសល្យវិច្ច័យ ឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារម៉ូទ័រកាត់ដែកខ្លួនឯងពិតប្រាកដមែន បន្ទាប់មកសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះ ឱ្យទៅបងប្អូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត