វីដេអូស្តែងៗ ឃើញផ្សែងហុយចេញពី Galaxy Note 7 យ៉ាងពិតប្រាកដ [VDO]

វីដេអូស្តែងៗ ឃើញផ្សែងហុយចេញពី Galaxy Note 7 យ៉ាងពិតប្រាកដ [VDO]

ក្រោយពេលដែលក្រុមហ៊ុន SAMSUNG ប្រកាសផ្អាកការផលិតទូរស័ព្ទ Galaxy Note 7 និងផ្អាកឱ្យអតិថិជនគ្រប់រូបបិទទូរស័ព្ទឈប់ប្រើក៏ពិតមែន តែជឿជាក់ថាមនុស្សមួយចំនួនតូចក៏នៅតែបន្តប្រើវាដូចដើម ដោយមិនជាមានការខ្វាយខ្វល់ច្រើននោះទេចំពោះបញ្ហាចោទដ៏ធំមួយនោះ។ បើយោងតាមប្រភពពីគេហទំព័រ
PhoneArena បានចុះផ្សាយពីស្រ្តីម្នាក់ឈ្មោះ DeCasa រស់នៅក្នុងតំបន់ Honolulu ទីក្រុងហាវ៉ៃ
សហរដ្ឋអាមេរិក ដែលបានទម្លាយវីដេអូថតចេញពីកាមេរ៉ាក្នុងផ្ទះ អំឡុងពេលដែលនាងកាន់ Note 7 មួយគ្រឿង
ដែលបានផ្ទុះ ហើយកំពុងហុយផ្សែងយ៉ាងខ្មៅ រត់ចេញមកពីក្នុងបន្ទប់ ដើម្បីឱ្យប្តីរបស់នាងជួយជាបន្ទាន់។ យ៉ាងណាមុិញប្រភពដដែលបន្តទៀតថា ក្រោយពេលកើតហេតុភ្លាមៗនាងក៏បានព្យាយាម Call ទៅ 911 ហើយរយៈពេលប្រហែល 20 នាទីក្រោយ ផ្សែងមួយនោះ ក៏នៅតែបន្តហុយចេញពីម៉ាសុីន Note 7 ដដែល។



សំណាងល្អស្រ្តីរូបនោះ ហាក់បីជាពុំបានទទួលរងគ្រោះថ្នាក់អ្វីនោះទេ ផ្ទុយទៅវិញនាងក៏កំពុងរង់ចាំការឆ្លើយតបមកវិញ
យ៉ាងតក់ក្រហល់ពីក្រុមហ៊ុន SAMSUNG ប្រចាំតំបន់នោះផងដែរ។ យ៉ាងណាមុិញនេះក៏ជាសារដាស់តឿនម្តងហើយម្តងទៀត សំរាប់អតិថិជនដែលកំពុងកាន់ទូរស័ព្ទ Galaxy Note 7
នៅក្នុងដៃ ដោយអ្នកទាំងអស់គ្នាគួរតែបិទទូរស័ព្ទចោលតែម្តងទៅ ខណៈដែលក្រុមហ៊ុន SAMSUNG ផ្ទាល់ចេញសារប្រកាសបែបនេះហើយ វាក៏មិនមែនជារឿងលេងសើចអីធម្មតានោះដែរ។

ប្រភព: Phonearena

---------------------------------------

ដោយ: កៅ រក្សា

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
វីដេអូស្តែងៗ ឃើញផ្សែងហុយចេញពី Galaxy Note 7 យ៉ាងពិតប្រាកដ [VDO]

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
វីដេអូស្តែងៗ ឃើញផ្សែងហុយចេញពី Galaxy Note 7 យ៉ាងពិតប្រាកដ [VDO]

ចុះថ្ងៃទី 13 ខែតុលា ឆ្នាំ 2016 ម៉ោង 02:36 ល្ងាច

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ