ស្លាប់​៤​នាក់ និង​៩​នាក់​រងរបួស គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦

 (ភ្នំពេញ)៖ នៅថ្ងៃទី១១២ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់៦នាក់ និងរងរបួសស្រាល៣នាក់ នេះបើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៩គ្រឿង រួមមានម៉ូតូចំនួន៧គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង,  មូលហេតុដែលបណ្តាលឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, មិនគោរពសិទ្ធិ២លើក និង មិនប្រកាន់ស្តាំ១លើក៕

ស្លាប់​៤​នាក់ និង​៩​នាក់​រងរបួស គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦