បុរស​ម្នាក់ កម្មករសំណង់ ជំពប់ជើង ដួល​បោក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ ​

ភ្នំពេញ៖ នៅម៉ោងប្រមាណ១៦និង៤៥នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ កម្មករសំនង់ម្នាក់ បានជំពប់ជើងដួល បោកក្បាលស្លាប់ ខណៈកំពង់ធ្វើការ ក្នុងការដ្ឋាន ផ្ទះកំពុងសាងសង់ឈ្មោះ អៀង ចាន់ថន ក្នុងភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះឈ្មោះ ចាន់ ខេង ភេទ ប្រុស អាយុ៣៧ឆ្នាំមុខរបរ កម្មករសំណង់ មានស្រុកកំណើត ភូមិត្រពាំងក្រសាំង ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានខាងលើ។ រឿងហេតុ តាមការបំភ្លឺពីមេការឈ្មោះ នោវ សំប៉ូរ៉េត បានប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះ រួមជាមួយកម្មករដ៏ទៃទៀត កំពុងធ្វើការងារដូចសព្វដង ដោយជនរងគ្រោះជាអ្នកចាំទប់ខ្សែរ៉ត ដែលយោងសុីម៉ងត៍ឡើងលើអាគារ ពេលនោះខ្សែរ៉តបានដាច់ហើយធ្លាក់សុីម៉ងត៍ មកក្រោមវិញ ឃើញដូចនេះជនរងគ្រោះបានគេចចេញតែមិនប្រយត្ន័បានជំពប់ជើងដួលបោកក្បាលនឹងដុំថ្មក្បែរនោះធ្លាយខួរ ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុតែម្តង៕

បុរស​ម្នាក់ កម្មករសំណង់ ជំពប់ជើង ដួល​បោក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ ​ បុរស​ម្នាក់ កម្មករសំណង់ ជំពប់ជើង ដួល​បោក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ ​