ឡាន​បុក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក បណ្ដាលឲ្យ​របួសធ្ងន់​និង​ស្រាល​ ​

សៀមរាប៖ កាលពីវេលាម៉ោង១៨ និង២៥នាទីយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចខាងកើតស្ពាន តាមេងចំងាយ២៥០ម៉ែត្រនៅលើផ្លូវជាតិលេខ៦មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូសណ្ដោងរ៉ឺម៉កស្របទិសគ្នាបណ្ដាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ និងស្រាល។លោក វរសេនីយ៍ត្រី ជី បេងជន អធិការនគរបាលស្តីទីស្រុកក្រឡាញ់បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាល មកពីរថយន្តម៉ាក ប៊ីសុយមីស៊ី ពណ៌ខ្មៅ ពាក់ស្លាកលេខភំពេញ 2T:3693 បើកបរដោយ មនុស្សមិនស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ហើយបានទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កចំពីក្រោយពេញទំហឹង បណ្ដាល ឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ និងស្រាល ហើយត្រូវបានបញ្ជូនទៅជួយសង្គ្រោះ និងព្យាបាល ភ្លាមៗនៅមន្ទីរពេទ្យបង្កែកស្រុកក្រឡាញ់ ចំពោះអ្នកបើកបររថយន្តក្រោយពេលបង្ករ ហេតុបានចុះរត់គេចខ្លួនបាត់ស្រម៉ោល បន្យល់ទុករថយន្តនៅកន្លែងកើតហេតុ។លោកអធិការនគរបាលស្តីទីស្រុកក្រឡាញ់បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ប្រាក់ លាង ភេទប្រុស អាយុ៥៤ឆ្នាំ ជាអ្នកបើកបរម៉ូតូ សណ្ដោយរ៉ឺម៉ក និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ខាំ សំបូរ ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជាប្រពន្ធ។បន្ទាប់ពីកើតហេតុកម្លាំងអធិការដ្ឋាននគរបាលស្រុកបានចុះទៅធ្វើការត្រួតពិនិត្យវាស់វេងរួច បាន យករថយន្ត និងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់ ចំពោះអ្នក បើកបរសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយកមកផ្តន្ទាទោសតាមច្បាប់ ៕

ឡាន​បុក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក បណ្ដាលឲ្យ​របួសធ្ងន់​និង​ស្រាល​ ​ ឡាន​បុក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក បណ្ដាលឲ្យ​របួសធ្ងន់​និង​ស្រាល​ ​ ឡាន​បុក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក បណ្ដាលឲ្យ​របួសធ្ងន់​និង​ស្រាល​ ​