លោក សម រង្ស៊ី និង លោក កឹម សុខា ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ការលើកលែងទោស ព្រះមហាក្សត្រ​ផ្ញើ​ជូន​សម្តេច​តេជោ ហ៊ុន សែន ដើម្បី​ពិនិត្យ និង​ឆ្លើយតប

(ភ្នំពេញ)៖ មេដឹកនាំកំពូលទាំងពីររបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ លោក សម រង្ស៊ី ចំនួន២ឆ្នាំ និងប្រាក់ចំនួន៨លានរៀល និងលោក កឹម សុខា ផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៥ខែ និងប្រាក់ចំនួន៨០ម៉ឺនរៀល, នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦នាពេលថ្មីៗនេះ បានសរសេរលិខិតមួយច្បាប់ដាក់ថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះនររោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ស្នើសុំការលើកលែងទោស និងទម្លាក់ការចោទប្រកាន់ពីតុលាការ។
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ លិខិតស្នើសុំការលើកលែងទោសរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះនររោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើមីពិនិត្យ។
នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹងសារលិខិតរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះនររោត្តម សីហមុនី ដោយក្នុងន័យខ្លឹមសារថា «ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទូលព្រះបង្គំ ជាខ្ញុំមានជំនឿដ៏មុតមាំថា ការពង្រឹង និងការកលើកកម្ពស់នីតិរដ្ឋ តាមរយៈអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវម៉ឺងម៉ាត់ និងមានប្រសិទ្ធិភាព គឺជាការចាំបាច់ និងជាកត្តាគន្លឹះដើម្បីជួយឲ្យប្រទេសជាតិមានរបៀបរៀបរយ ស្ថិរភាព និងសន្តិសុខ ជាពិសេសជួយឲ្យលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរបស់កម្ពុជា មានកិច្ចដំណើរការទៅមុខប្រកបដោយចីរភាព»។
ខាងក្រោមនេះជាលិខិតរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ដាក់ថ្វាយព្រះមហាក្សត្រស្នើសុំការលើកលែងទោស និងទម្លាក់ការចោទប្រកាន់ និងសារលិខិតរបស់ព្រះមហាក្សត្រផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីពិនិត្យ ព្រមទាំងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងសារលិខិតរបស់ព្រះមហាក្សត្រ។ សូមអានលិខិត ៖

លោក សម រង្ស៊ី និង លោក កឹម សុខា ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ការលើកលែងទោស  ព្រះមហាក្សត្រ​ផ្ញើ​ជូន​សម្តេច​តេជោ ហ៊ុន សែន ដើម្បី​ពិនិត្យ និង​ឆ្លើយតប លោក សម រង្ស៊ី និង លោក កឹម សុខា ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ការលើកលែងទោស  ព្រះមហាក្សត្រ​ផ្ញើ​ជូន​សម្តេច​តេជោ ហ៊ុន សែន ដើម្បី​ពិនិត្យ និង​ឆ្លើយតប លោក សម រង្ស៊ី និង លោក កឹម សុខា ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ការលើកលែងទោស  ព្រះមហាក្សត្រ​ផ្ញើ​ជូន​សម្តេច​តេជោ ហ៊ុន សែន ដើម្បី​ពិនិត្យ និង​ឆ្លើយតប លោក សម រង្ស៊ី និង លោក កឹម សុខា ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ការលើកលែងទោស  ព្រះមហាក្សត្រ​ផ្ញើ​ជូន​សម្តេច​តេជោ ហ៊ុន សែន ដើម្បី​ពិនិត្យ និង​ឆ្លើយតប លោក សម រង្ស៊ី និង លោក កឹម សុខា ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ការលើកលែងទោស  ព្រះមហាក្សត្រ​ផ្ញើ​ជូន​សម្តេច​តេជោ ហ៊ុន សែន ដើម្បី​ពិនិត្យ និង​ឆ្លើយតប លោក សម រង្ស៊ី និង លោក កឹម សុខា ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ការលើកលែងទោស  ព្រះមហាក្សត្រ​ផ្ញើ​ជូន​សម្តេច​តេជោ ហ៊ុន សែន ដើម្បី​ពិនិត្យ និង​ឆ្លើយតប