បុរស​ម្នាក់ បើកឡាន​ជ្រុល​ចង្កូត​ធ្លាក់ទឹក​ប្រឡាយទឹក​លិច ស្លាប់

(ឧត្តរមានជ័យ)៖ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១១យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ដោយជនរងគ្រោះ បើកបររថយន្តម៉ាក IZUSU DEMIX។
មុនពេលកើតហេតុ ជនរងគ្រោះបានបើកបររថយន្តចុះពីច្រកអន្តរជាតិជាំ ចេញពីរង្វង់មូលអន្លង់វែង ឆ្ពោះទៅផ្លូវហាយវ៉េ ក្នុងទិសដៅពីកើតទៅលិច និងបន្តល្បាតនៅតាមផ្លូវនានា ក្នុងស្រុកអន្លង់វែង លុះទៅដល់ចំណុចកើតហេតុ ស្រាប់តែ ជ្រុលចង្កូត បណ្តាលឱ្យរថយន្តធ្លាក់ក្នុងទឹកប្រឡាយ លិចទាំងមនុស្ស និងរថយន្តតែម្តង។
បន្ទាប់ពីរថយន្តលិចចូលទឹក ក៏មានប្រជាពលរដ្ឋអ្នករកត្រី ២ទៅ៣នាក់ បានរត់ទៅប្រាប់ប្រជាពលរដ្ឋផ្សេងទៀត ដែលនៅអង្គុយលេងក្បែររង្វង់មូល ដើម្បីនាំគ្នាទៅជួយសង្គ្រោះ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចជំនាញ ក៏បានដឹកជន រងគ្រោះបញ្ជូនមកកាន់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែងដែរ តែមិនទាន់ពេល ព្រោះជនរងគ្រោះបានផុតដង្ហើមបាត់ទៅហើយ ទើបកម្លាំងអាវុធហត្ថស្រុក បានប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរបស់សព ក្នុងខេត្តសៀមរាប៕

បុរស​ម្នាក់ បើកឡាន​ជ្រុល​ចង្កូត​ធ្លាក់ទឹក​ប្រឡាយទឹក​លិច ស្លាប់ បុរស​ម្នាក់ បើកឡាន​ជ្រុល​ចង្កូត​ធ្លាក់ទឹក​ប្រឡាយទឹក​លិច ស្លាប់ បុរស​ម្នាក់ បើកឡាន​ជ្រុល​ចង្កូត​ធ្លាក់ទឹក​ប្រឡាយទឹក​លិច ស្លាប់