បុរស​ម្នាក់​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​មួយ​រំពេច នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ​

ខេត្តកំពង់ធំ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ចំណុចចន្លោះគីឡូម៉ែត្រលេខ១៦២-១៦៣ ស្ថិតក្នុងភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ។
ខណៈរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-5606 ដាច់ក្រឡេកំពុងធ្វើការ ជួសជុលនៅចិញ្ចើមថ្នល់ខាងត្បូង ស្រាប់តែរថយន្ត១ទៀតម៉ាកហ៊ីណូ ពណ៌ត្រាវ ពាក់ស្លាកលេខ កំពង់ចាម 3A-0579 បានបើកក្នុងទិសដៅពីកើតទៅលិចមកកៀរបណ្ដាលឲ្យអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយដែលកំពុងជួសជុលរថយន្តបែកក្បាលធ្លាយខួរស្លាប់ភ្លាមមួយរំពេចតែម្តង ចំណែកអ្នកបើកបររថយន្តហ៊ីណូបានរត់គេចខ្លួនក្រោយពេលកើតហេតុ ៕

បុរស​ម្នាក់​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​មួយ​រំពេច នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ​ បុរស​ម្នាក់​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​មួយ​រំពេច នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ​