តារា​សម្តែង​រូប​ណា​ជា Idol សារ៉ាយ សក្កណា ?

តាម​ការ​រៀបរាប់​ឲ្យ​ដឹង​ តារា​សម្តែង​ប្រុស​ស្រី​មួយ​គូ​ដែល​អ្នកនាង ស៉ារ៉ាយ សក្កណា ស្រឡាញ់​ និង​គាំ​ទ្រ​តាំង​ពី​នៅជា​កុមារ ភាព​នោះ គឺ​អ្នកនាង អម្ពរ​ ទេវី និង​លោក​ ទេព រិន្ទដារ៉ូ។ នេះ​បើតាម​អ្នកនាង សារ៉ាយ សក្កណា ប្រាប់ ​Sabay។

 

តារា​សម្តែង​រូប​ណា​ជា Idol សារ៉ាយ សក្កណា ?

 

“ច៎ាស​បង​ Idol ដែល​ខ្ញុំ​​ស្រឡាញ់ ​និង​គាំ​ទ្រ​ពួក​គាត់​រហូត​មក​ដល់​ពេល​នេះ គឺ​អ្នក​បង​ អម្ពរ ទេវី និង​ លោកពូ ទេព រិន្ទដារ៉ូ ខ្ញុំ​ចូល​ចិត្ត​មើល​ខ្សែ​ភាព​យន្ត​ដែល​ពួក​គាត់​ទាំង​ពីរ​ចាប់​​ដៃ​គូ​សម្តែង​ជាមួយ​គ្នា​ ស៊ី​ចង្វាក់​គ្នា​បាន​ល្អ​ណាស់។​ មិន​ថា​តែ​ខ្ញុំ​ទេ ​ដែល​ស្រឡាញ់​គាំ​ទ្រ​គាត់​ទាំង​ពី​រ​ សិល្បករ និង​សិល្ប​ការិនី បង​ប្អូន​ទស្សនិកជន​ក៏ស្រឡាញ់​គាំ​ទ្រ​គាត់​ទាំង​ពីរ​រូប​ដែរ”​។ អ្នកនាង សរ៉ាយ សក្កណា ថ្លែង​។

 

តារា​សម្តែង​រូប​ណា​ជា Idol សារ៉ាយ សក្កណា ?

 លោក ទេព រិន្ទដារ៉ូ និង​អ្នកនាង អម្ពរ ទេវី ( រូបពីហ្វេសប៊ុក ទេព រិន្ទដារ៉ូ)

 

តួ​ឯង​ស្រី​ក្នុង​រឿង​ “សង្សារ​ខ្ញុំ​ក្រមុំ​កូន​មួយ​” បន្ថែម​ថា​៖ ការ​​ស្រឡាញ់​ និង​គាំ​ទ្រ​តារាស​ម្តែងជើង​ចាស់​​ទាំង​ពីរ​រូប​ខាងលើ​​នេះ​មិនមាន​ន័យ​ថា​រូប​នាង​ស្អប់​តារា​សម្តែង​ជើងចាស់​​ផ្សេង​ទៀត​នោះ​ទេ ​គឺ​ស្រឡាញ់ និង​​គាំ​ទ្រ​ដូច​គ្នា គ្រាន់​តែ​ថា​នាង​ដក់​ចិត្ត​ទៅលើការ​សម្តែង​របស់​អ្នកនាង អម្ពរ ទេវី និង​ លោក ទេព រិន្ទដារ៉ូ ជាង​គេ​តែ​ប៉ុណ្ណោះ​។

 

តារា​សម្តែង​កូន​មួយ​បញ្ជាក់​ថា​ “និយាយ​រួម​ទៅ​បង​ខ្ញុំ​ស្រឡាញ់​ និង​គាំ​ទ្រ​តា​រា​សម្តែង​ជើង​ចាស់​ទាំង​អស់​​ ព្រោះ​គាត់​មាន​សមត្ថភាព​សម្តែង​ពិសេស​រៀង​ៗ​ខ្លួន​ គ្រាន់​តែ​ថា​លោកពូ ទេព រិន្ទដារ៉ូ និង​អ្នក​បង​ អម្ពរ ទេវី គឺ​ខ្ញុំ​ស្រឡាញ់​ និង​ចាប់​អារម្មណ៍​ទៅ​លើ​ការ​សម្តែង​របស់​គាត់​ទាំង​ពី​រ​​ជាង​គេ​ណា​បង​”៕

 

ចុះ​ប្រិយមិត្ត​វិញ…?

 

តារា​សម្តែង​រូប​ណា​ជា Idol សារ៉ាយ សក្កណា ?

 

អត្ថបទ​៖ ឆុង ស៊ីណាន​