តារា​ចម្រៀង Joe Jonas ទម្លាយ​រឿង​ខ្លួន​អស់​ព្រហ្មចារី​ជាមួយ​តារា​ស្រី​ម្នាក់

តារា​ចម្រៀង​និង​សម្ដែង​​អាមេរិក Joe Jonas បាន​បង្ហើប​​រឿង​ដែល​ខ្លួន​បាត់បង់​ព្រហ្មចារី​ កាល​ពី​ថ្ងៃ​អង្គារ​​ក្នុង​កម្មវិធី​មួយ ​​ដោយ​សារ​តារា​សម្ដែង​ស្រី​ម្នាក់​ឈ្មោះ Ashley Greene តួ​ក្នុង​រឿង “Twilight” នា​ឆ្នាំ​២០១០។

 

តារា​ចម្រៀង Joe Jonas ទម្លាយ​រឿង​ខ្លួន​អស់​ព្រហ្មចារី​ជាមួយ​តារា​ស្រី​ម្នាក់

 Joe Jonas

 

កំឡុង​អាយុ​២០​ឆ្នាំ​ Joe កំពុង​តែ​មាន​ចំណង​ស្នេហ៍​ជាមួយ Ashley Greene។ ក្នុង​កម្មវិធី​តារា​ប្រុស​វ័យ​២៧​ឆ្នាំ​បាន​និយាយ​ថា៖”ពេល​នោះ​ខ្ញុំ​គ្មាន​ស្រោមអនាម័យ​ទេ ដូច្នេះ​ខ្ញុំ​បាន​ធ្វើ​រឿង​នោះ​​ក្នុង​បន្ទប់​មិត្ត​របស់​ខ្ញុំ​ម្នាក់​ឈ្មោះ Jack ដែល​ជា​មិត្ត​រស់​នៅ​ជាមួយ​គ្នា​ពេល​នោះ។ ខ្ញុំ​បាន​រើ​កកាយ​ក្នុង​បន្ទប់ Jackដើម្បី​រក​ស្រោមអនាម័យ​”។

 

ម្ចាស់​បទ “Cake By The Ocean” បាន​បន្ត​ថា៖”ទីបំផុត​ខ្ញុំ​បាន​រក​ឃើញ​ស្រោម​នៅ​ខាងក្រោម​ទូ​ខោទ្រនាប់​របស់​ Jack។ ពេល​ដែល Jackត្រលប់​មក​ផ្ទះ​វិញ គេ​គិត​ថា​ប្រហែល​មាន​នរណា​ម្នាក់​បំផ្លាញ​បន្ទប់​របស់​គេ ព្រោះ​ពេញ​បន្ទប់​ទាំង​មូល​រញ៉េរញ៉ៃ​ណាស់”។

 

តារា​ចម្រៀង Joe Jonas ទម្លាយ​រឿង​ខ្លួន​អស់​ព្រហ្មចារី​ជាមួយ​តារា​ស្រី​ម្នាក់

Ashley Greene

 

លើស​ពី​នេះ Joe Jonas ក៏​បាន​ទម្លាយ​ទៀត​ថា ខ្លួន​ធ្លាប់​លួច​ចាប់​អារម្មណ៍​តារា​ប្រុស​២​នាក់​គឺ  Daniel Craig (តួ​007) និង Matthew McConaughey តួ​រឿង”The Wolf of Wall Street”។ “ខ្ញុំ​ចាប់​ចិត្ត​លើ​បុរស​មួយ​ចំនួន។ ម្នាក់​គឺ​ជា Daniel Craig។ ខ្ញុំ​មាន​នំ​ខួបកំណើត​​របស់  Daniel Craig ជា​ច្រើន​ក្នុង​ជីវិត​ខ្ញុំ។ ចំណែក​ម្នាក់​ទៀត​គឺ Matthew McConaughey។ ខ្ញុំ​គិត​ថា​ គាត់​គឺ​ជា​បុរស​ពិត”។ Joe និយាយ៕

 

តារា​ចម្រៀង Joe Jonas ទម្លាយ​រឿង​ខ្លួន​អស់​ព្រហ្មចារី​ជាមួយ​តារា​ស្រី​ម្នាក់

Daniel Craig

 

ចុចអាន៖Miley Cyrus ​និយាយ​រឿង​ស្មុគស្មាញ​ក្នុង​ជីវិត​​​ផ្លូវភេទ​របស់​ខ្លួន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖.cnn/ lollipop