Real Madrid ​ត្រៀម​​បន្ត​កុង​​ត្រា​ថ្មី​ជាមួយ ​ Ronaldo ធ្វើ​ឲ្យ​ Man Utd ​អស់​សង្ឃឹម

កីឡាករ Cristiano Ronaldo ត្រូវក្លឹប Real Madrid កំពុងតែត្រៀមខ្លួនល្បួង ឲ្យចុះកុងត្រាថ្មី៥ឆ្នាំបន្តទៀត និងយល់ព្រមឲ្យថ្លៃឈ្នួលកីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះដល់ ២៣លានអឺរ៉ូ (២៥,៣លានដុល្លារ) ក្នុង១ឆ្នាំ រហូតដល់រូបគេអាយុ៣៦ឆ្នាំ។

Cristiano Ronaldo

នេះបើតាមកាសែតអេស្ប៉ាញ Sport បានឲ្យដឹងថា ភ្នាក់ងាររបស់ Ronaldo លោក Jorge Mendes កំពុងពិភាក្សាគ្នាជាមួយប្រធានក្លឹបស្ដេចស លោក Florentino Perez ពីរឿងកុងត្រាថ្មីនេះ ហើយបើការចរចាគ្នាត្រូវនោះ CR7 នឹងលេងនៅ Real Madrid រហូតដល់ឆ្នាំ២០២១ ដែលធ្វើឲ្យក្ដីស្រមៃរបស់ក្លឹប Manchester United តែងចង់ឃើញ Super Star រូបនេះ ត្រឡប់ទៅលេងនៅ Old Trafford វិញ គឺអស់ឱកាសទៀតហើយ។

cristiano-ronaldo

ខ្សែប្រយុទ្ធ Ronaldo បច្ចុប្បន្ននេះកំពុងតែជាប់កុងត្រាជាមួយ ក្លឹបReal Madrid រហូតដល់ឆ្នាំ២០១៨ ប៉ុន្តែក្លឹបចង់ឲ្យរូបគេពង្រីកកិច្ចសន្យា៣ឆ្នាំបន្ថែមទៀត រហូតដល់ឆ្នាំ២០២១ ហើយកន្លងមកកីឡាករវ័យ៣១ឆ្នាំរូបនេះ ក៏តែងតែលើកឡើងថា រូបគេសប្បាយចិត្ត និងចង់លេងឲ្យក្រុម Real រហូតដល់ចូលនិវត្តន៍ផងដែរ៕

ប្រភព: thesun

ប្រភពពី thesun

The post Real Madrid ​ត្រៀម​​បន្ត​កុង​​ត្រា​ថ្មី​ជាមួយ ​ Ronaldo ធ្វើ​ឲ្យ​ Man Utd ​អស់​សង្ឃឹម appeared first on CamboSport.