ចាប់ខ្លួនឈ្មួញឈើដុះស្លែជនជាតិយួនប្រចាំខេត្តស្ទឹងត្រែងម្នាក់ឈ្មោះ « ព្រឿង »

ឈ្មួញឈើដុះស្លែជាស្ដ្រីជនជាតិយួនម្នាក់ប្រចាំខេត្តស្ទឹងត្រែងឈ្មោះ « ព្រឿង » និងមានឈ្មោះជាខ្មែរថា « ហេង សំនៀង » ត្រូវកម្លាំងសមត្ថកិច្ចអាវុធហត្ថចាប់ឃាត់ខ្លួនបានហើយ នៅវេលាម៉ោង០៤ព្រឹកនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ បន្ទាប់ពីឈ្មួញឈើឈ្មោះ « ព្រឿង » ប្រព្រឹត្តបទល្មើសជាក់ស្ដែងលួចទៅរំដោះយកឈើដែលសមត្ថកិច្ចបង្ក្រាបបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ។
ចាប់ខ្លួនឈ្មួញឈើដុះស្លែជនជាតិយួនប្រចាំខេត្តស្ទឹងត្រែងម្នាក់ឈ្មោះ « ព្រឿង »

គួររលឹកជូនថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ម្សិលមិញ កម្លាំងក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះស្រាវជ្រាវរកឃើញគំនរឈើប្រណីតចំនួន០៦រថយន្ដសាំងយ៉ុង និង០៦រថយន្ដបែនដែលគេលាក់ទុកនៅក្នុងចម្ការមួយកន្លែង ឋិតនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ហើយឈើដ៏ច្រើននោះត្រូវបានសមត្ថកិច្ចប្រមូលដឹកយកមករក្សាទុកជាវត្ថុតាងនៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ខេត្តស្ទឹងត្រែង ។
ចាប់ខ្លួនឈ្មួញឈើដុះស្លែជនជាតិយួនប្រចាំខេត្តស្ទឹងត្រែងម្នាក់ឈ្មោះ « ព្រឿង »

ស្រាប់តែនៅវេលាព្រឹកព្រលឹមថ្ងៃនេះ បែរជាលេចចេញវត្តមានឈ្មួញឈ្មោះ « ព្រឿង » រួមជាមួយកម្មករ៧នាក់ និងរថយន្ដ២គ្រឿង ធ្វើសកម្មភាពរំដោះយកឈើ និងឡោមព័ទ្ធកងកម្លាំងយាមកាមឈើទៀតផង ទើបត្រូវកងកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនឈ្មួញឈើដុះស្លែ និងសកម្មនេះក្នុងបទល្មើសជាក់ស្ដែងតែម្ដង ៕
ចាប់ខ្លួនឈ្មួញឈើដុះស្លែជនជាតិយួនប្រចាំខេត្តស្ទឹងត្រែងម្នាក់ឈ្មោះ « ព្រឿង »

ចាប់ខ្លួនឈ្មួញឈើដុះស្លែជនជាតិយួនប្រចាំខេត្តស្ទឹងត្រែងម្នាក់ឈ្មោះ « ព្រឿង »

ប្រភព៖ DTN7

Loading...

  • ចាប់ខ្លួនឈ្មួញឈើដុះស្លែជនជាតិយួនប្រចាំខេត្តស្ទឹងត្រែងម្នាក់ឈ្មោះ « ព្រឿង »已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:ជីវិតនិងសង្គម
Tags: