ស្ត្រីថៃ ២ រូប​នេះ​ក្រោយ​វះ​កាត់​កែ​សម្ផស្ស​នៅ​កូរ៉េ​ហើយ​ស្អាត​មើល​លែង​ចង់​ស្គាល់​!

សូមទស្សនាវីដេអូ ៖

“ឡិត មី អ៊ីន Let Me In” ជាកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញមួយរបស់កូរ៉េខាងត្បូងដែលបានផ្តល់ឱកាស និងជីវិតថ្មីដល់អ្នកដែលមានរូបសម្រស់អាក្រក់ និងត្រូវគេមើលងាយ សើចចំអក ឬរើសអើងក្នុងសង្គមរស់នៅ។ ពេលនេះកម្មវិធីនេះបានទៅដល់ប្រទេសថៃហើយ ដោយរដូវកាលទីមួយក៏បានបញ្ចប់ហើយផងដែរ។

ស្ត្រីថៃ ២ រូប​នេះ​ក្រោយ​វះ​កាត់​កែ​សម្ផស្ស​នៅ​កូរ៉េ​ហើយ​ស្អាត​មើល​លែង​ចង់​ស្គាល់​!

ពេលនេះទូរទស្សន៍ថៃកំពុងតែចាប់ដំណើរការរដូវកាលទីពីរនៃកម្មវិធីនេះ។ នៅដើមរដូវកាលនេះគេឃើញមានបេក្ខនារីថៃដែលមានសំណាង ២ រូបត្រូវបានជ្រើសរើសដោយកម្មវិធីនេះ។

ស្ត្រីថៃ ២ រូប​នេះ​ក្រោយ​វះ​កាត់​កែ​សម្ផស្ស​នៅ​កូរ៉េ​ហើយ​ស្អាត​មើល​លែង​ចង់​ស្គាល់​!

ជីតរ៉ាផន ផានប៊ូ (Jitraporn Panboo) ជានិស្សិតមហាវិទ្យាល័យមួយរូបសិក្សាផ្នែកគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍។ ដោយសារតែការងារផ្នែកនេះទាមទារឱ្យមានរូបសម្រស់គួរសមផងនោះ ជីតរ៉ាផន គិតថាទោះរៀនចប់ក៏នាងពិតជានឹងរកការងារមិនបានធ្វើដែរ ព្រោះតែទម្រង់មុខរបស់នាងមិនស្អាត និងគ្មានចង្កា។ក្រោយពីដាក់ពាក្យ និងទទួលបានឱកាសពីកម្មវិធីខាងលើ ពេលនេះទាំងទម្រង់មុខ និងជីវិតរបស់នាងត្រូវបានផ្លាស់ប្តូរទាំងស្រុងតែម្តង។

ស្ត្រីថៃ ២ រូប​នេះ​ក្រោយ​វះ​កាត់​កែ​សម្ផស្ស​នៅ​កូរ៉េ​ហើយ​ស្អាត​មើល​លែង​ចង់​ស្គាល់​!

ចំណែកបេក្ខនារីម្នាក់ទៀតឈ្មោះ ណាំធីប ហ៊ីនកុង (Namthip Hinkong) ជាអ្នកតំណាងផ្នែកលក់ដែលទម្រង់មុខរបស់នាងគឺថ្គាមវៀចដោយសារតែឧប្បត្តិហេតុមួយកាលពីនាងនៅក្មេង។ សូម្បីតែនិយាយទៅអតិថិជនក៏ពិបាកដែរ តែនាងមានក្តីស្រមៃចង់ធ្វើជាតារាបង្ហាញម៉ូតម្នាក់ តែត្រូវបានគេបដិសេធទាំងស្រុង។

ស្ត្រីថៃ ២ រូប​នេះ​ក្រោយ​វះ​កាត់​កែ​សម្ផស្ស​នៅ​កូរ៉េ​ហើយ​ស្អាត​មើល​លែង​ចង់​ស្គាល់​!

ក្រោយទទួលបានឱកាសពីកម្មវិធីខាងលើ និងឆ្លងកាត់មុខកាំបិតប្តូររូបកែប្រែជីវិតនៅកូរ៉េ ណាំធីប ទទួលបាននូវផ្ទៃមុខថ្មីដ៏ស្រស់ស្អាតខុសពីមុនស្រឡះតែម្តង។ ដើម្បីសម្រេចក្តីស្រមៃរបស់នាង ពេលនេះនាងថែមទាំងបានទៅចូលរៀនផ្នែកបង្ហាញម៉ូតផងដែរ។

ស្ត្រីថៃ ២ រូប​នេះ​ក្រោយ​វះ​កាត់​កែ​សម្ផស្ស​នៅ​កូរ៉េ​ហើយ​ស្អាត​មើល​លែង​ចង់​ស្គាល់​!

ពីមុន ម្នាក់គ្មានចង្កា ម្នាក់ថ្គាមវៀច តែពេលនេះអ្នកទាំងពីរមានសម្រស់ដ៏ស្រស់ស្អាតខុសពីមុនទាំងស្រុងតែម្តង។ ចាំមើលថាតើស្ត្រីថៃប៉ុន្មាននាក់ទៀតដែលកំពុងតែមានបញ្ហាសម្រស់ និងត្រូវគេសើចចំអក មើលងាយ ឬគ្មានទំនុកចិត្តនឹងចេញទៅប្រឈមនៅខាងក្រៅក្នុងហ្វូងមនុស្ស ដែលនឹងមានឱកាសដូចជា ជីតរ៉ាផន និង ណាំធីប ដែរ?

ស្ត្រីថៃ ២ រូប​នេះ​ក្រោយ​វះ​កាត់​កែ​សម្ផស្ស​នៅ​កូរ៉េ​ហើយ​ស្អាត​មើល​លែង​ចង់​ស្គាល់​!

ស្ត្រីថៃ ២ រូប​នេះ​ក្រោយ​វះ​កាត់​កែ​សម្ផស្ស​នៅ​កូរ៉េ​ហើយ​ស្អាត​មើល​លែង​ចង់​ស្គាល់​!

ស្ត្រីថៃ ២ រូប​នេះ​ក្រោយ​វះ​កាត់​កែ​សម្ផស្ស​នៅ​កូរ៉េ​ហើយ​ស្អាត​មើល​លែង​ចង់​ស្គាល់​!

ស្ត្រីថៃ ២ រូប​នេះ​ក្រោយ​វះ​កាត់​កែ​សម្ផស្ស​នៅ​កូរ៉េ​ហើយ​ស្អាត​មើល​លែង​ចង់​ស្គាល់​!

ស្ត្រីថៃ ២ រូប​នេះ​ក្រោយ​វះ​កាត់​កែ​សម្ផស្ស​នៅ​កូរ៉េ​ហើយ​ស្អាត​មើល​លែង​ចង់​ស្គាល់​!
ស្ត្រីថៃ ២ រូប​នេះ​ក្រោយ​វះ​កាត់​កែ​សម្ផស្ស​នៅ​កូរ៉េ​ហើយ​ស្អាត​មើល​លែង​ចង់​ស្គាល់​!

ស្ត្រីថៃ ២ រូប​នេះ​ក្រោយ​វះ​កាត់​កែ​សម្ផស្ស​នៅ​កូរ៉េ​ហើយ​ស្អាត​មើល​លែង​ចង់​ស្គាល់​!

ប្រភព ៖ coconuts, mohameas

Loading...

  • ស្ត្រីថៃ ២ រូប​នេះ​ក្រោយ​វះ​កាត់​កែ​សម្ផស្ស​នៅ​កូរ៉េ​ហើយ​ស្អាត​មើល​លែង​ចង់​ស្គាល់​!已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:ជីវិតនិងសង្គម
Tags: