សមាជិកក្រុម EXO មួយរូបត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ព្រោះតែ…

6 Videos


កាលពីពេលថ្មីៗនេះ ស្របពេលដែលរៀបធ្វើដំណើរទៅកាន់ទីក្រុងហុកកៃដូ ប្រទេសជប៉ុន សមាជិកក្រុមចម្រៀងកូរ៉េ EXO ដ៏ល្បី លោក Lay បានបាត់បង់ស្មារតីភ្លាមៗនៅព្រលានយន្តហោះ ក្នុងស្រុក ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនព្រួយបារម្ភយ៉ាងខ្លាំង ។

សមាជិកក្រុម EXO មួយរូបត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ព្រោះតែ…

យោងតាមសារព័ត៌មាន គេបានដឹងថា លោក Lay បានដួលសន្លប់នៅនឹងកន្លែង ស្របពេលដែលលោកត្រៀមនឹងឡើងយន្តហោះ ។ ក្រោយពេលដួលសន្លប់ លោកត្រូវបានក្រុមជំនួយ នៅព្រលានយន្តហោះបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ភា្លមៗនៅព្រលាននោះដែរ តែដោយសារមិនអាចជួយឲ្យដឹងខ្លួនវិញបាន រូបលោកក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ត ។ រូបថតលោកដែលត្រូវគេដឹកលើរទេះរុញត្រូវបានចែកចាយបន្តគ្នាជាច្រើនលើបណ្តាញអ៊ីនធឺរណេត ដែលនាំឲ្យអ្នកគាំទ្រក្រុម EXO ជាច្រើនភ័យបារម្ភមិនស្ទើរនោះទេ ។

សមាជិកក្រុម EXO មួយរូបត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ព្រោះតែ…

យ៉ាងណាក្តី មុននេះបន្តិច គេក៏បានដឹងដែរថា លោក Lay លែងអីហើយ ឯបញ្ហាដែលធ្វើឲ្យលោក Lay សន្លប់នោះ គឺព្រោះតែលោកចំណាយថាមពលខ្លាំងពេក និង គេងពុំគ្រប់គ្រាន់ ។ គួរបញ្ជាក់ដែរថា ក្រោយដឹងថា លោក Lay លែងអីហើយនោះ សមាជិកផ្សេងទៀតក្នុងក្រុម EXO ក៏បានរៀបចំខ្លួនចេញដំណើរទៅប្រទេសជប៉ុនតាមប្រក្រតីវិញ ៕

សមាជិកក្រុម EXO មួយរូបត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ព្រោះតែ…សមាជិកក្រុម EXO មួយរូបត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ព្រោះតែ…សមាជិកក្រុម EXO មួយរូបត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ព្រោះតែ…

ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)