ការ​ធ្វើ​គារវកិច្ច​ផ្លូវ​រដ្ឋ​ទទួល​ប្រធានាធិបតី​ចិន​នឹង​ធ្វើ​ឡើង​នៅ​ពេល​បន្តិចទៀត​នេះ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រះ​បរមរាជវាំង​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៣ តុលា​នេះ នឹង​មានការ​ធ្វើ​គារវកិច្ច​ផ្លូវ​រដ្ឋ​ជូន​លោក​ប្រធានាធិបតី​ចិន ហ្ស៊ី ជី​ន​ពីង ពី​សំណាក់​ព្រះមហាក្សត្រ ។

បន្ទាប់​ពី​ធ្វើ​គារវកិច្ច​ផ្លូវការ​នោះ​រួច​មក លោក ហ្ស៊ី ជី​ន​ពីង នឹង​ចូល​បង្គំ​គាល់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេចម៉ែ ៕