វីវរហើយ !​ លោក ពូទីន ​ថាសង្រ្គាមលោកលើកទី៣​អាចនឹងផ្ទុះ

ទីក្រុងមូស្គូ ៖​ ប្រធានាធិបតីសហព័ន្ឋរុស្ស៊ី ​លោកវ្ល៉ាឌីមៀ ពូទីន ​បានចេញបញ្ជានិង​ណែនំាឲ្យមន្រ្តីក្រោមឱវាទរបស់ខ្លួន​កោះហៅ​សាច់​ញាតិ​ទំាងអស់​ដែលនៅក្រៅប្រទេស​ឲ្យវិលចូលប្រទេសរុស្ស៊ីវិញជាបន្ទាន់ ព្រោះលោកគិតថាសង្រ្គាមលោក​លើកទី៣​​អាចនឹង​ផ្ទុះ​ឡើង។

បើយោងតាមគេហទំព័របរទេស​មួយចេញផ្សាយកាលពីថ្ងៃទី១២ ​តុលា ២០១៦ ​ការចេញបញ្ជានិង​ណែនំាមន្រ្តីក្រោមឱវាទ​របស់​ខ្លួន​ទំាងអស់ខាងលើនេះ ​បានធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ​បានលុបចោលដំណើរ​ទស្សនកិច្ចទៅ​កាន់​ទីក្រុង​ប៉ារីសប្រទេសបារំាង ​ដែលតាមគម្រោងនឹង​ប្រព្រឹត្តទៅនៅក្នុងសប្តាហ៍នេះ​ បន្ទាប់ពីលោក​ប្រធានាធិបតីបារំាង​ ហ្វ្រង់ស័រ ហូឡង់ ​បានចោទលោក​ ពូទីន ​ថាជាឧក្រិដ្ឋកជន​បង្កសង្រ្គាមក្នុងប្រទេសស៊ីរី ។

ជាការកត់សម្គាល់ ​ការលើកឡើងរបស់លោកប្រធានាធិបតីរុស្ស៊ីនេះដែរ ​ក៍បានធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ​ បន្ទាប់ពី​អតីត​ប្រធានាធិបតី​នៃ​អតីតសហភាពសូវៀត​និងជាអ្នកចូលរួមបញ្ចប់សង្រ្គាមត្រជាក់នៅឆ្នាំ១៩៩០​ លោក មីខាអ៊ែល ហ្គូបាឆូវ បាននិយាយថា​ «ពិភព​លោកបាននិងកំពុងស្ថិតក្នុងគ្រោះថ្នាក់ ​បន្ទាប់ពីរុស្ស៊ីនិងសហរដ្ឋ អាមេរិកបិទការ​ចរចាលើបញ្ហា​សង្រ្គាម​​នៅស៊ីរី ​»ផងដែរ ។

កាលពីថ្ងៃទី១០ ​តុលាកន្លងមកថ្មីៗនេះ​ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ​បានចេញបញ្ជាឲ្យបញ្ជូនមីស៊ីល​ក្បាលគ្រាប់​នុយក្លេអ៊ែរ ​ទៅកាន់ព្រំដែនអឺរ៉ុប ​បន្ទាប់ពីមានភាពតានតឹង​ជាមួយសហរដ្ឋអាមេរិកលើបញ្ហាប្រទេសស៊ីរី ​​។

ការបញ្ជូន​មីស៊ីលបំពាក់គ្រាប់នុយក្លេអ៊ែរទៅកាន់ព្រំដែន​ទ្វីបអឺរ៉ុបនាពេលនេះ ​បានធ្វើឲ្យមានប្រទេស​អឺរ៉ុបខាងលិចជាច្រើនសម្តែង​ការព្រួយបារម្ភនិងកំពុងស្វែងរកកិច្ចចរចា​ជាមួយមេដឹកនំារុស្ស៊ី ៕