កំលោះ​អ្នក​មាន​ចិន ស្វែងរកប្រពន្ធជាជាតិរុស្ស៊ី

ដោយសារ​តែ​នៅ​ប្រទេស​របស់​ខ្លួន ​មិនសូវ​មាន​នារី​ៗ​ដែល​ខ្លួន​ពេញចិត្ត អ្នកជំនួញ​ជោគជ័យ​ជា​ច្រើន ​ដែល​មក​ពី​ប្រទេស​ចិន​បាន​សម្លឹង​មើល​នារី​ៗ​​នៅក្នុង​ប្រទេស​រុ​ស្ស៊ី​ ។ ពួក​គេ​កំពុង​តែ​ចាយ​​លុយ​ទាំង​ពាន់​ៗ ដើម្បី​ចូលរួម​ក្នុង​ពិធី​ស្វែងរក​ដៃគូ​នៅ​ខេត្ត Siberia ប្រទេស​រុ​ស្ស៊ី ដោយ​សង្ឃឹមថា នឹង​អាច​រកបាន​​ប្រពន្ធ​មួយ​ទៅ​វិញ ​។

កញ្ញា Elena Suvorova ថ្នាក់លើ​​ផ្នែក​ភ្នាក់ងារ​ស្វែងរក​គូស្រករ​​នៅ​ប្រទេស​រុ​ស្ស៊ី​ បាន​រៀបចំ​ឱ្យ​​មាន​ពិធី​រើស​គូស្រករ ​កាលពី​ឆ្នាំ​មុន​ឱ្យ​បុរស​ជនជាតិ​ចិន​​៦​នាក់ ​។ ពិធី​នេះ​បាន​ទទួល​ភាព​​ជោគជ័យ ព្រោះថា​កំលោះ​ៗ​ ដែល​មក​ចូលរួម​នោះ គឺ​អ្នកខ្លះ​កំពុង​តែ​មាន​ចំណង​មេត្រីភាព​ជាមួយនឹង​នារី​ៗ​ ដែល​បាន​រើស​មក​រួច​ទៅ​ហើយ ​។

កញ្ញា​​បន្ត​ថា កំលោះ​ដែល​បាន​មក​រក​មើល​ដៃគូ​អនាគត​ទាំងនោះ ភាគច្រើន​ជា​អ្នកជំនួញ​ជោគជ័យ ហើយ​ពួក​គេ​ឱ្យ​តម្លៃ​ទៅ​លើ​
នារី​ៗ​រុ​ស្ស៊ី​ណាស់​ ដោយ​មិន​យក​គ្រាន់តែ​ជា​ការ​លេងសើច​ទេ​ ។ នារី​ៗ​ដែល​ត្រូវ​បាន​រើស​មក​ឲ្យ​ចូលរួម​ គឺ​សុទ្ធ​នៅ​ក្រោម​អាយុ​៣៥​ឆ្នាំ​ទាំងអស់​ ។

នាង​បាន​បង្ហើប​ទៀតថា​ថា កំលោះ​ៗ​ចិន​ចូល​ចិត្ត​នារី​ៗ​រុ​ស្ស៊ី​ ដែល​មាន​ស្បែក​.ស ​ហើយ​ភ្នែក​ពណ៌​ខៀវ​ទឹក​សមុទ្រ ហើយ​មាន​ចរិត​សាមញ្ញ ធម្មជាតិ មិនសូវ​ឆេវឆាវ ចូល​ចិត្ត​ញញឹម និង​ជា​ពិសេស មិន​ចូល​ចិត្ត​ចង់​យកឈ្នះ​បុរស​ៗ ​។ ដោយសារ​តែ​មាន​កំណើន​ឡើង​​នូវ​តម្រូវការ​​នារី​រុ​ស្ស៊ី​ពី​សំណាក់​ប្រុស​ៗ​ចិន កញ្ញា Elena ​និយាយ​ថា នេះ​មក​ពី​នៅ​ចិន​អត់​សូវ​មាន​ស្រី​ ដោយសារ​តែ​ម្តាយ​ឪពុក​ផ្តល់​កំណើត​​ឱ្យ​តែ​កូនប្រុស​ ។