ចង់ដឹងទេថា កាបូបរបស់តារា Kpop ស្រីល្បីៗ ស្ពាយឡើងព្រលានយន្តហោះម្តងៗ មានតម្លៃប៉ុន្មានទេ?

កូរ៉េខាងត្បូង៖ ជាទូទៅក្នុងនាមជាតារាល្បី ដែលមានឈ្មោះបោះសំលេងខ្លាំង នៅក្នុងវិស័យតន្រ្តី Kpop មុននឹងពួកគេចេញទៅណាមកណា គឺពួកគេតែងតែយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបំផុត ទៅលើស្ទាយ៍តុបតែងខ្លួន សំភារៈប្រើប្រាស់ ម៉ូតសំលៀកបំពាក់ ម៉ូតសក់ និង ការតុបតែងមុខជានិច្ច ពីព្រោះពួកគេជាមនុស្សរបស់មហាជន ដែលមានអ្នកគាំទ្ររាប់លាននាក់ កំពុងតែរង់ចាំតាមដាន នូវរាល់សកម្មភាពប្រចាំថ្ងៃរបស់ពួកគេ ម្ល៉េះហើយទើបពួកគេមាន ការប្រុងប្រយត្ន័ខ្ពស់ទៅលើរឿងមួយនេះ។

មិនថាយ៉ាងណា ថ្ងៃនេះ ខ្មែរឡូត សូមបង្វែរអារម្មណ៍ប្រិយមិត្ត ងាកមកចាប់អារម្មណ៍ នូវ ម៉ូតកាបូបរបស់តារា Kpop ស្រីល្បីឈ្មោះ ប៉ុន្មាននាក់នេះវិញម្តង បើនិយាយពីតម្លៃកាបូប ដែលតារាស្រីទាំងអស់ប្រើប្រាស់វិញ គឺមានតម្លៃចាប់ពី ៨០ដុល្លារអាមេរិក រហូតទៅដល់ ២ ០០០ដុល្លារអាមេរិក តែប៉ុណ្ណោះ ដែលធ្វើឲ្យមហាជនជាច្រើន មានការងឿងឆ្ងល់ជាខ្លាំង ដោយសារតែពួកគេជាតារាល្បី ប៉ុន្តែហេតុអ្វីបានជាពួកគេ មិនមានលទ្ធភាពទិញកាបូប ដែលមានតម្លៃថ្លៃជាងនេះមកប្រើប្រាស់។

ប៉ុន្តែមិនថាយ៉ាងណា នេះអាចជាចំណង់ចំណូលចិត្តរបស់ពួកគេ ដោយសារតែការស្រលាញ់ និងចូលចិត្តទើបពួកគេទិញវា បន្ថែមពីនេះ បើទោះបីជាកាបូបនោះ មានតម្លៃថ្លៃ ឬថោក វាមិនសំខាន់នោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺពួកគេស្រស់ស្អាត ដូចនេះហើយចង់ ស្ពាយកាបូបថោកប៉ុណ្ណា ក៏នៅតែស្រស់ស្អាតដែរ។

ហេតុនេះហើយ កុំឲ្យខាតពេលយូរ មកតាមដានទាំងអស់គ្នា៖ 

៦. នាង IU - ៨៨ ០០០​ វ៉ុន (ប្រមាណ ៨០ ដុល្លារអាមេរិក)

៥. តារាស្រី Dara – ២៧០ ០០០ វ៉ុន (ប្រមាណ ២៤០ ដុល្លារអាមេរិក)

៤. នាង Yoona – ៣០០ ០០០ វ៉ុន  (ប្រមាណ ២៧០ ដុល្លារអាមេរិក)

៣. នាង Suzy – ៤៦៨ ០០០ វ៉ុន (ប្រមាណ ៤០០ ដុល្លារអាមេរិក)

២. នាង Hyuna – ១ ៣០០ ០០០ (ប្រមាណ ១ ២០០ ដុល្លារអាមេរិក)

១. នាង Krystal – ២ ៦២០ ០០០ វ៉ុន (ប្រមាណ ២ ៣០០ ដុល្លារអាមេរិក)

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកសម្រាប់តារាចម្រៀងបរទេសដ៏ល្បីឈ្មោះ គឺលោក Kanye West និងតារាស៊ិចស៊ីនាង Kim Kardashian  អាចហៅបានថាគឺជាគ្រួសារហៃសូរ​មួយក៏អាចថាបាន​ សម្រាប់ត្រកូលអភិជនរបស់លោក Kanye West តារាចម្រៀងល្បីឈ្មោះ ដែលបានចាប់ដៃគ្នា ជាមួយនាង Kim Kardashian កសាងគ្រួសារដ៏មានសុភមង្គល ក្រោយពីមានរឿងអាស្រូវស្នេហាត្រីកោណេជាមួយនាង Taylor Swift រួចមក។

ក្រោយពេលមានឈ្មោះថា ជាប្តីប្រពន្ធជាមួយគ្នាពួកគេ ក៏បានបង្កើតកូនស្រី ដ៏ស្រស់ស្អាតម្នាក់ ដែលគិតមកដល់ពេលបច្ចុប្បន្ននេះ នាងមានអាយុ៣ឆ្នាំហើយ និងមានឈ្មោះថា North West។ ក្មេងស្រី​រូបនេះ មានភាពរួសរាយ រាក់ទាក់ក្នក់ក្នាញ់គួរឱ្យស្រឡាញ់ចូលចិត្តណាស់ ទាំងមុខមាត់ កាយវិការផ្សេងៗ ធ្វើឱ្យអ្នកទាំង២ ស្រឡាញ់កូនស្រីម្នាក់នេះខ្លាំងណាស់ ទៅដើរលេងទីណាមួយជំហាន ក៏យកទៅតាមដែរមិនឱ្យឃ្លាតឆ្ងាយពីខ្លួនទេ។ 

នៅក្នុងឱកាសសម្រាកពីការងារនាង Kim Kardashian ជាម្តាយក៏បាននាំកូនស្រីរបស់នាង ទៅដើរលេងកម្សាន្តនៅខាងក្រៅ ក្នុងទីក្រុងញូវយ៉ក ដោយក្នុងគ្រានោះ កុមារី North West បានគ្រងឈុតក្នុងសម្លៀក បំពាក់រ៉ូបខ្លីពណ៌សដ៏ស្រស់ស្អាត។

ជាងនេះទៅទៀតដើម្បីឱ្យស៊ីគ្នា ជាមួយនឹងសម្លៀកបំពាក់ក្នុងម៉ូតដ៏ទន់ភ្លន់ និងស៊ីវិល័យនេះ ចំណុចសំខាន់គឺក្នុងដៃរបស់ក្មេងស្រី ដែលមានវ័យទើបតែ៣ឆ្នាំ រូបនេះមានកាន់កាបូបម៉ាក Fendi ពណ៌ខ្មៅ ដែលជាម៉ាកដ៏ល្បីល្បាញ និងមានតម្លៃថ្លៃខ្ពស់កក់ពពក គឺរហូតទៅដល់ ២ពាន់ដុល្លារសហរដ្ឋអាមេរិកឯណោះ។

នេះគឺពិតជាសាកសមជាកូនស្រីតែមួយ របស់កំពូលតារាល្បីមែន ទៅណាមកណា បន្តិចប្រើរបស់សុទ្ធតែម៉ាកល្បីប្រេនៗនៅក្នុងដៃ ដែលសាមញ្ញជនធម្មតាមួយចំនួន គ្មានលទ្ធភាពទិញប្រើប្រាស់ផង តែសម្រាប់កុមារី North West វិញ មានកាន់បង្អូត តាំងពីនៅតូចមិនទាន់ដឹងក្តីផង ពិតជាគួរឱ្យសរសើរនូវព្រេងវាសនារបស់គេពិតៗ៕

ចង់ដឹងថាវាឡូយកប់ ឬយ៉ាងណាមានតែ ទស្សនាកម្រងរូបភាពខាងក្រោមនេះ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload