ក្មេងស្ទាវ៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌ ៧មករា ឃាត់ខ្លួន បន្ទាប់ពីឆែកឆេររកឃើញ ដាវសាំមរ៉ៃនៅក្នុងកាបូប

(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានឃាត់ខ្លួនក្មេងស្ទាវ៣នាក់ ខណៈដែលពួកគេកំពុង អង្គុយស្ពាយកាបូបនៅក្នុងវត្តព្រះពុទ្ធ នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្នុងវត្តព្រះពុទ្ធ បណ្តោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុកម្លាំង នគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍វាលវង់ កំពុងល្បាតក្នុងមូលដ្នានស្រាប់តែ ឃើញក្មេងស្ទាវ៣នាក់កំពុងអង្គុយនៅក្នុងវត្ត ដោយមានការសង្ស័យក៏ត្រូវកម្លាំងសមត្ថកិច្ច ក៏បានហៅឲ្យឈប់រួចធ្វើការឃាត់ខ្លួន ត្រួតពិនិត្យនិងរកឃើញមានដាវសាំមរ៉ៃចំនួន៣។

ជនសង្ស័យទី១ឈ្មោះ ទូច វណ្ណះ អាយុ៣៣ឆ្នាំ មានទីលំនៅនិងមុខរបរមិនពិតប្រាដក ជនសង្ស័យទី២ឈ្មោះ ចាន់ ធី អាយុ៣០ឆ្នាំ មានទីលំនៅ និងមុខរបរមិនពិតប្រាដក និងជនសង្ស័យទី៣ឈ្មោះ ជា សូដា អាយុ៣៣ឆ្នាំ មានទីលំនៅ និងមុខរបរមិនពិតប្រាដក។ បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍វាលវង់នាំមកឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួនាំចាត់ការតាមនីតិវិធី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ក្រុមក្មេងស្ទាវពីរក្រុមជិះម៉ូតូ៦ម៉ូតូ ដូចគ្នាបានបើកការប្រយុទ្ធគ្នា បណ្ដាលឲ្យរងរបួសទាំងសងខាង ត្រូវសមត្ថកិច្ចអន្តរាគមន៍ប្របួចបាន៣នាក់ កាលពីវេលាម៉ោង១៖៤០នាទីយប់រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦​កន្លងទៅ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនសង្ស័យទី១ឈ្មោះ ធី ភាព អាយុ១៨ឆ្នាំ មានមុខរបរលាងរថយន្តស្នាក់នៅម្តុំអូឡាំពិក មានស្រុកកំណើតនៅអ្នកលឿង។ ទី២,ឈ្មោះ ជា វណ្ណី ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរលាងរថយន្តស្នាក់នៅ ម្ដុំអូឡាំពិកមានស្រុកកំណើត រស់នៅអ្នកលឿងទី៣ឈ្មោះ ហេងហួត ភេទប្រុស មានមុខរបរលាងរថយន្តមានស្រុកកំណើតនៅជាមួយគ្នា។

សាក្សីជនរងគ្រោះបានឲ្យដឹងថា ក្រុមក្មេងស្ទាវជិះម៉ូតូ៥គ្រឿង មានគ្នាជិត១០នាក់ បានចេញពីក្លឹបមួយកន្លែងនៅម្ដុំអាងទឹកកាណាឌីយ៉ា បានជិះពីលិចទៅកើតគោលបំណងត្រឡប់ទៅផ្ទះ​ ខណ:មកដល់ចំណុចកើតហេតុច្រមុះជ្រូកស្ទឹងមានជ័យ ក៏មានក្រុមស្ទាវមួយក្រុមទៀត ជិះម៉ូតូ៥មួយគ្រឿង មកពីក្រោយពុំដឹងមានរឿងអ្វីបានដកខ្សែក្រវ៉ាត់ ខ្លះយកវ៉ៃទៅលើពួកគេពួកគេ។

ស្រាប់តែភាគីម្ខាងទៀត បានដេញវ៉ៃវិញបណ្ដាលឲ្យរងរបួសខ្លះ ពកក្បាល ខ្លះប៉ោងភ្នែកដូចគ្នាភ្លាមៗនោះ ក៏ត្រូវបានសមត្ថិច្ចឃាត់ខ្លួនបានចំនួន៣នាក់ និងបក្សពួកមួយចំនួនទៀត បើកម៉ូតូគេអស់តែម្ដង។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្មេងស្ទាវ៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌ ៧មករា ឃាត់ខ្លួន បន្ទាប់ពីឆែកឆេររកឃើញ ដាវសាំមរ៉ៃនៅក្នុងកាបូប

ក្មេងស្ទាវ៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌ ៧មករា ឃាត់ខ្លួន បន្ទាប់ពីឆែកឆេររកឃើញ ដាវសាំមរ៉ៃនៅក្នុងកាបូប

ក្មេងស្ទាវ៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌ ៧មករា ឃាត់ខ្លួន បន្ទាប់ពីឆែកឆេររកឃើញ ដាវសាំមរ៉ៃនៅក្នុងកាបូប

ក្មេងស្ទាវ៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌ ៧មករា ឃាត់ខ្លួន បន្ទាប់ពីឆែកឆេររកឃើញ ដាវសាំមរ៉ៃនៅក្នុងកាបូប