សង្ស័យអាចថានឹងលែងមានទៀតហើយត្រកូល Note សំរាប់ SAMSUNG ពីព្រោះ….

សង្ស័យអាចថានឹងលែងមានទៀតហើយត្រកូល Note សំរាប់ SAMSUNG ពីព្រោះ....

យោងតាមប្រភពគេហទំព័ររបស់ប្រទេសរូស្សុី Hi Tech Mail.ru បានប្រាប់ឱ្យដឹងថា SAMSUNG
អាចនឹងផ្តាច់ចោលឈ្មោះ Brand Name ត្រកូល "Note" ចេញពីសមាជិករបស់ខ្លួន ក្រោយពេលដែលមានរឿងមិនល្អកើតឡើងដដែលៗច្រើនសារសំរាប់ Note 7 កាលពីពេលកន្លងទៅ។ យ៉ាងណាមុិញទោះបីជាមិនទាន់មានការចេញប្រកាសពី SAMSUNG ផ្ទាល់ក៏ពិតមែន ប៉ុន្តែក៏មានមតិមួយចំនួន
ហាក់ជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះសារព័ត៌មានមួយនេះ ពីព្រោះថា Note គឺជាឈ្មោះដ៏មានន័យបំផុត
បើយើងយកប៊ិច S-Pen ដែលមានភ្ជាប់ជាមួយទូរស័ព្ទមកគិតពិចារណា។ ផ្ទុយទៅវិញសំរាប់ពាក្យថា Galaxy
គឺពុំមានការលើកឡើងពីវាអ្វីនោះឡើយ ពីព្រោះថាឈ្មោះមួយនេះក៏បានភ្ជាប់នូវត្រកូល A, C, J អីជាដើមផងដែរ។

ប្រភព: Hi-Tech

---------------------------------------

ដោយ: កៅ រក្សា

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
សង្ស័យអាចថានឹងលែងមានទៀតហើយត្រកូល Note សំរាប់ SAMSUNG ពីព្រោះ....

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
សង្ស័យអាចថានឹងលែងមានទៀតហើយត្រកូល Note សំរាប់ SAMSUNG ពីព្រោះ....

ចុះថ្ងៃទី 13 ខែតុលា ឆ្នាំ 2016 ម៉ោង 04:12 ល្ងាច

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ