Ronaldo ​ត្រៀម​​បន្ត​កុង​​ត្រា​ថ្មី​ជាមួយ​ Real Madrid ធ្វើ​ឲ្យ​ Man Utd ​អស់​សង្ឃឹម

ក្លឹប Real Madrid កំពុងត្រៀមខ្លួនល្បួង Cristiano Ronaldo ឲ្យចុះកុងត្រាថ្មី៥ឆ្នាំទៀត និងឲ្យថ្លៃឈ្នួលកីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះដល់ ២៣លានអឺរ៉ូ (២៥,៣លានដុល្លារ) ក្នុង១ឆ្នាំ រហូតដល់រូបគេអាយុ៣៦ឆ្នាំ។

បើតាមកាសែតអេស្ប៉ាញ Sport បានឲ្យដឹងថា ភ្នាក់ងាររបស់ Ronaldo លោក Jorge Mendes កំពុងពិភាក្សាគ្នាជាមួយប្រធានក្លឹបស្ដេចស លោក Florentino Perez ពីរឿងកុងត្រាថ្មីនេះ ហើយបើការចរចាគ្នាត្រូវនោះ CR7 នឹងលេងនៅ Real Madrid រហូតដល់ឆ្នាំ២០២១ ដែលធ្វើឲ្យក្ដីស្រមៃរបស់ក្លឹប Manchester United តែងចង់ឃើញ Super Star រូបនេះ ត្រឡប់ទៅលេងនៅ Old Trafford វិញ គឺអស់ឱកាសទៀតហើយ។

Loading...

Ronaldo បច្ចុប្បន្នកំពុងជាប់កុងត្រាជាមួយ Real Madrid ដល់ឆ្នាំ២០១៨ ប៉ុន្តែក្លឹបចង់ឲ្យរូបគេពង្រីកកិច្ចសន្យា៣ឆ្នាំបន្ថែមទៀត រហូតដល់ឆ្នាំ២០២១ ហើយកន្លងមកកីឡាករវ័យ៣១ឆ្នាំរូបនេះ ក៏តែងតែលើកឡើងថា រូបគេសប្បាយចិត្ត និងចង់លេងឲ្យក្រុម Real រហូតដល់ចូលនិវត្តន៍ផងដែរ៕

Ronaldo ​ត្រៀម​​បន្ត​កុង​​ត្រា​ថ្មី​ជាមួយ​ Real Madrid ធ្វើ​ឲ្យ​ Man Utd ​អស់​សង្ឃឹម

Ronaldo ​ត្រៀម​​បន្ត​កុង​​ត្រា​ថ្មី​ជាមួយ​ Real Madrid ធ្វើ​ឲ្យ​ Man Utd ​អស់​សង្ឃឹម

Ronaldo ​ត្រៀម​​បន្ត​កុង​​ត្រា​ថ្មី​ជាមួយ​ Real Madrid ធ្វើ​ឲ្យ​ Man Utd ​អស់​សង្ឃឹម

ប្រភព: thesun

ដកស្រង់ពី៖ livegoalnow