​ស្បែក​ជើង​ចង​ខ្សែ​ដោយ​ខ្លួន​ឯង​​លក់​ដេញ​ថ្លៃ​បាន​ដល់​ ១០ ម៉ឺន​ដុល្លារ

​​​ស្បែក​ជើង​អាច​ចង​ខ្សែ​ដោយ​ខ្លួន​ឯង​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ Nike ត្រូវ​បាន​គេ​យក​ដាក់​ដេញ​ថ្លៃ​ទីក្រុង​ហុងកុង​ ដោយ​អាច​ទទួល​បាន​តម្លៃ​រហូត​ដល់​ ១០៤ ០០០ ដុល្លារ។

 

​ស្បែក​ជើង​ចង​ខ្សែ​ដោយ​ខ្លួន​ឯង​​លក់​ដេញ​ថ្លៃ​បាន​ដល់​ ១០ ម៉ឺន​ដុល្លារ

 

ស្បែក​ជើង​ដ៏​ទំនើប​ដែល​ដាក់​ដេញ​ថ្លៃ​មាន​ឈ្មោះ​ថា​ Nike Mag ដោយ​វា​មាន​សមត្ថភាព​អាច​ចង​ខ្សែ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដែល​ដាក់​ជើង​ចូល​ទៅ។ នេះ​ជា​ការ​ដេញ​ថ្លៃ​មួយ​ក្នុង​ចំណោម​ការ​ដេញ​ថ្លៃ​ទាំង​ ៣ លើក​ ដោយ​លើក​ទី​ពីរ​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ឡុងដុង​នា​ចុង​ខែ និង លើក​ទី​បី​នៅ​ទីក្រុង​ New York ថ្ងៃ​ទី​ ១២ វិច្ឆិកា។

 

 

ទឹក​ប្រាក់​ដែល​​បាន​ពី​ការ​ដេញ​ថ្លៃ​គឺ​យក​ទៅ​​ផ្គត់ផ្គង់​មូលនិធិ​ Michael J. Fox Foundation ដែល​ជា​មូលនិធិ​គាំទ្រ​ការ​ស្រាវជ្រាវ​ពី​ជំងឺ​ញ័រ​សរសៃ​សាច់​ដុំ (Parkinson)៕
​​​
ចុច​អាន៖ ​តាមដាន​តម្លៃ​ Zoomer-X 2017 នៅ​ប្រទេស​វៀតណាម

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Mashable