(Update)​ ករណី​រថយន្ត​ដឹក​កម្មករ​រោងចក្រ​១​​គ្រឿង​ក្រឡាប់​​នៅ​ផ្លូវជាតិ​លេខ​៤​​ព្រឹកមិញ​ ជនរងគ្រោះ​សរុប​..​​

សូមទស្សនាវិដេអូ ៖ 

ខេត្តព្រះសីហនុ៖ ករណីរថយន្តដឹកកម្មកររោងចក្រមួយគ្រឿងបានក្រឡាប់ធ្លាក់ចេញពីផ្លូវជាតិលេខ៤ នៅវេលាប្រហែលម៉ោងជិត៧ព្រឹកថ្ងៃ១៣ ខែតុលានេះ ក្រសួងការងារបញ្ជាក់ថា ឧប្បត្តិហេតុខាងលើនេះ បានកើតឡើងនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៣-១៩៤ ក្នុងភូមិអូរតាប៉ាង ឃុំ អូរចំណារ ស្រុកព្រៃនប់ ហើយបណ្ដាលឲ្យកម្មករ កម្មការិនីរងគ្រោះចំនួន ២៥នាក់និងរងរបួសធ្ងន់៣នាក់។

(Update)​ ករណី​រថយន្ត​ដឹក​កម្មករ​រោងចក្រ​១​​គ្រឿង​ក្រឡាប់​​នៅ​ផ្លូវជាតិ​លេខ​៤​​ព្រឹកមិញ​ ជនរងគ្រោះ​សរុប​..​​

ប្រភពដដែលឲ្យដឹងទៀតថា អ្នករងគ្រោះទាំងនេះ ត្រូវបានទទួលជួយសង្គ្រោះពីសំណាក់អាជ្ញាធរ និងមន្ត្រីបេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារយ៉ាងយកចិត្តទុកដាក់បំផុត។ គិតមកដល់ម៉ោង១០ព្រឹកនេះ មានកម្មករនិយោជិកចំនួន១៨នាក់ បាននឹងកំពុងសម្រាកព្យាបាលនៅគ្លីនិក ផូផាន់នី ចំនួន៥នាក់ ព្យាបាលនៅគ្លីនិក វណ្ឌី វាលរេញ និង២នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យតេសេ ខេត្តព្រះសីហនុ។
(Update)​ ករណី​រថយន្ត​ដឹក​កម្មករ​រោងចក្រ​១​​គ្រឿង​ក្រឡាប់​​នៅ​ផ្លូវជាតិ​លេខ​៤​​ព្រឹកមិញ​ ជនរងគ្រោះ​សរុប​..​​
បើតាមលោកវរសេនីយ៍ឯក អីុ សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុថ្លែងថា ក្រោយហេតុការណ៍នេះ នគរបាលបានឃាត់ខ្លួនបុរសជនបរទេសម្នាក់ជាអ្នកបើកបររថយន្តម៉ាក HONDA CRV ឈ្មោះ LOW KOK BENG មានឆ្នាំកំណើត ១៩៨៨ ជនជាតិ ឥណ្ឌូនេស៊ី ស្នាក់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។
(Update)​ ករណី​រថយន្ត​ដឹក​កម្មករ​រោងចក្រ​១​​គ្រឿង​ក្រឡាប់​​នៅ​ផ្លូវជាតិ​លេខ​៤​​ព្រឹកមិញ​ ជនរងគ្រោះ​សរុប​..​​
បុរសម្នាក់នេះត្រូវបានសមត្ថកិច្ចសង្ស័យថា ជាអ្នកបង្កហេតុឲ្យមានគ្រោះថ្នាក់ ខណៈពេលដែលរូបគេបានបើកបរទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើរថយន្តនេះក៏បែកកង់ខាងមុខ រួចរេចង្កូតទៅខាងស្តាំបុកបះនឹងរថយន្តដឹកកម្មករដែលខំប្រឹងបើកគេចរថយន្តCRVរហូតដល់ក្រឡាប់។
(Update)​ ករណី​រថយន្ត​ដឹក​កម្មករ​រោងចក្រ​១​​គ្រឿង​ក្រឡាប់​​នៅ​ផ្លូវជាតិ​លេខ​៤​​ព្រឹកមិញ​ ជនរងគ្រោះ​សរុប​..​​
លោកស្នងការរងបន្តថា ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានត្រួតពិនិត្យរកឃើញថា ជនបរទេសអ្នកបើកបររថយន្តCRV ក្នុងឥទ្ធិពលនៃសារធាតុញៀននៅក្នុងខ្លួនផងដែរ។បច្ចុប្បន្នជនសង្ស័យរូបនេះកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕
ប្រភព ៖ kqube

Loading...

  • (Update)​ ករណី​រថយន្ត​ដឹក​កម្មករ​រោងចក្រ​១​​គ្រឿង​ក្រឡាប់​​នៅ​ផ្លូវជាតិ​លេខ​៤​​ព្រឹកមិញ​ ជនរងគ្រោះ​សរុប​..​​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:ជីវិតនិងសង្គម
Tags: